កោះកុង៖ សត្វអណ្ដើកសមុទ្រ (ល្មិច) ១ក្បាល ទម្ងន់១៤គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងសមុទ្រវិញ កាលពីថ្ងៃទី៣ កុម្ភៈ នៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
អ្នកនេសាទឈ្មោះ ស៊ុន ចន្ទ័បុត្រ មានអាយុ៣២ឆ្នាំ ចាប់បានអណ្ដើកសមុទ្រ (ល្មិច) និងប្រគល់ដល់រដ្ឋបាលជលផលពាមក្រសោប ដើម្បីលែងចូលទៅក្នុងសមុទ្រវិញ។ ជាមួយគ្នានោះ រដ្ឋបាលជលផលស្នើដល់អ្នកនេសាទដទៃទៀតយកគំរូតាម ដើម្បីរក្សាពូជវារីសត្វកម្រឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕