Cctimesw1140xh150cm copy

ការនាំចូល«ថង់ប្លាស្ទិក»ថយចុះក្រោយមានយុទ្ធនាការ«ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ការនាំចូលថង់ប្លាស្ទិកនៅក្នុងខែមករា ឆ្នាំ២០២៤ ធ្លាក់ចុះប្រមាណ៨០% បើប្រៀបធៀបទៅនឹងការនាំដូចគ្នានៅឆ្នាំ២០២៣។ ខណៈចំនួនថង់ប្លាស្ទិកនាំចូលនៅខែមករា ឆ្នាំ២០២៣ មានចំនួន ៦២ ២៨៤,០១គីឡូក្រាម និង ខែមករា ឆ្នាំ២០២៤ មានការនាំចូលប្លាស្ទិកចំនួន ១២ ០៧៨,០៤ គីឡូក្រាម។

បើតាមរបាយការណ៍ ការនាំចូលថង់ប្លាស្ទិកនៅខែមករា ឆ្នាំ២០២៣ ចំនួន ៦២ ២៨៤,០១ គីឡូក្រាម និងខែមករា ឆ្នាំ២០២៤ មានចំនួន ១២ ០៧៨,០៤ គីឡូក្រាម ដែលចំនួននាំចូលថង់ប្លាស្ទិកនេះ មានការថយចុះចំនួន ៥០ ២០៥,៩៧ ស្មើនឹងប្រមាណ ៨០%។

នៅក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនប្រមាណចំនួន៣០ក្រុមហ៊ុន បានស្នើសុំការអនុញ្ញាតនាំចូលថង់ប្លាស្ទិកចំនួន ៨០ ៣១៤,៦៧គីឡូក្រាម សម្រាប់ត្រីមាសទី១។ ខណៈត្រីមាសទី២មានចំនួន៥៨ ៣៤២,១៥ ត្រីមានទី៣ចំនួន៦៥ ៧២៦,៣៦ និងត្រីមានទី៤ចំនួន៣៣ ៤៩៧,៦៣គីឡូក្រាម។ យោងតាមទិន្នន័យការនាំចូលប្លាស្ទិកនៅក្នុងត្រីមាសទី៤ មានការថយចុះជាងត្រីមាសទី៣ គឺ ក្រោយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានអនុវត្តកាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២៣ គឺមានការថយចុះចំនួន ៣២ ២២៨,៧៣ គីឡូក្រាម ដែលស្មើនឹងប្រមាណ ៤៩%។

សូមបញ្ជាក់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានអនុវត្តកាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី៣ កុម្ភៈ យុទ្ធនាការនេះ មានអ្នកចូលរួមសរុបចំនួន ៤,៨៥៧,៤៧៤ អង្គ/នាក់ និងបានអនុវត្តក្នុងរាជធានី-ខេត្ត ចំនួន ២១ ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តរតនគីរី ខេត្តកោះកុង ខេត្តកែប និងខេត្តកំពត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង