Cctimesw1140xh150cm copy

ក្រសួងធនធានទឹក នឹងប្រែក្លាយតំបន់៣នៃបឹងទន្លេសាប ទៅជាផ្លូវទឹកដ៏មានសក្តានុពល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នឹងអនុវត្តនូវយុទ្ធសាស្រ្តខាងលើនៅក្នុងតំបន់៣ នៃបឹងទន្លេសាបឱ្យបានលទ្ធផលល្អ ដោយធ្វើការកសាងប្រព័ន្ធប្រឡាយព្រំខណ្ឌសីមារវាងតំបន់២ និងតំបន់៣ ដែលជាប្រព័ន្ធប្រឡាយដ៏មានសារសំខាន់ក្នុងការរក្សាទឹកទុកក្នុងពេលអាកាសធាតុមានការប្រែប្រួលយ៉ាងខ្លាំង និងធ្វើជាផ្លូវគមនាគមន៍តាមផ្លូវទឹកប្រកបដោយសក្តានុពលផងដែរ។

លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីត្រួតពិនិត្យលើការវិវឌ្ឍថ្មីៗ នាពេលបច្ចុប្បន្ននៅក្នុងតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រសុ្រកបាកាន ស្រុកកណ្តៀង និងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីក្រុមការងាររបស់ក្រសួង មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានទាំងអស់។

លោករដ្ឋលេខាធិការបានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ដើម្បីធ្វើការវាយតម្លៃប្រកបដោយសុក្រឹតភាព និងមានប្រសិទ្ធភាពខ្ពស់ ឈានទៅកសាង និងអនុវត្តនូវយុទ្ធសាស្ត្រពង្រឹងនិងពង្រីកការគ្រប់គ្រងនិងប្រើប្រាស់វិស័យធនធានទឹកដ៏សម្បូរបែបរបស់បឹងទន្លេសាប ក្នុងពេលដ៏ខ្លីខាងមុខ ដោយធានាឱ្យបាននូវសន្តិសុខទឹកលើគ្រប់វិស័យសម្រាប់ខេត្តពោធិ៍សាត់ ដែលយ៉ាងហោចណាស់អាចស្រោចស្រពផ្ទៃដីបានប្រមាណ ៣០០០០ ហិកតាបន្ថែមទៀត៕

លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង