ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី ៥ កុម្ភៈនេះ បានផ្ញើសារអបអរសាទរខួប៦ឆ្នាំនៃការបង្កើតសារព័ត៌មាន ស៊ីស៊ីថាមស៍ ។ក្នុងសារអបអរសាទរនោះ ឯកអគ្គរដ្ឋទូតចិន បានចាត់ទុកការផ្សព្វផ្សាយរបស់តែងតែងជួយជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និង ចិន កាន់តែល្អប្រសើរ និង ជាស្ពានពង្រឹងទំនាក់ទំនង និង ការយល់ដឹងរវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន។
ក្នុងឱកាសបណ្តាញសារព័ត៌មាន ស៊ីស៊ីថាមស៍(The Cambodia China Times)ប្រារព្ធខួប៦ឆ្នាំនៃការបង្កើតសារព័ត៌មាន ស៊ីស៊ីថាមស៍ ជាភាសាចិន និង ខួប៤ឆ្នាំ នៃការបង្កើតសារព័ត៌មាន ស៊ីស៊ីថាមស៍ជាភាសាខ្មែរ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះបុគ្គលិកទាំងអស់នៃសារព័ត៌មានស៊ីស៊ីថាមស៍។
លោក Wang Wentian បានថ្លែងថា សារព័ត៌មាន ស៊ីស៊ីថាមស៍ ដោយបានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការរាយការណ៍ និង ផ្សព្វផ្សាយព័ត៍មានអំពីការផ្លាស់ប្តូរ និង កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និង កម្ពុជានៅគ្រប់វិស័យទាំងអស់ ហើយបានផ្សព្វផ្សាយព័ត៍មានល្អៗពីប្រទេសចិនទៅកាន់ប្រជាជនគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីជួយបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជា លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងលើកកម្ពស់បុព្វហេតុនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង ដោយបានរួមចំណែកដ៏មានតម្លៃបំផុត ហើយក៏បានកសាងស្ពានពង្រឹងទំនាក់ទំនងនិងការយល់ដឹងរវាងប្រជាជនទាំងពីរប្រទេស និងបានដើរតួនាទីយ៉ាងសំខាន់ជាប្រព័ន្ធផ្សព្វផ្សាយដែលមានការទទួលខុសត្រូវ។
បើតាមលោក Wang Wentian ឆ្នាំ ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន។ លោក សង្ឃឹមថា សារព័ត៌មាន ស៊ីស៊ីថាមស៍ នឹងបន្តបង្ហាញពីភាពខ្លាំងរបស់ខ្លួន ចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរដ៏ធំ កិច្ចសហប្រតិបត្តិការដ៏ធំ និង ការអភិវឌ្ឍន៍ដ៏សំខាន់ៗក្នុងការផ្លាស់ប្តូរប្រជាជន និង ប្រជាជនរវាងប្រទេសទាំងពីរ និង សម្រេចបាននូវវឌ្ឍនភាពថ្មី និង ធំជាងនេះ ក្នុងការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាយុគសម័យថ្មី៕