681 ezgif.com resize
Swift cc time

ភ្លើងឆេះព្រៃនៅឈីលីបណ្តាលឲ្យមនុស្ស៩៩នាក់ស្លាប់ និងបាត់ខ្លួនជាង ២០០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឈីលី៖ ភ្លើងឆេះព្រៃដែលឆាបឆេះនៅទូទាំងតំបន់ Valparaiso ភាគកណ្តាលប្រទេសឈីលី បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៩៩ នាក់បានស្លាប់ និងជាង ២០០ នាក់បានបាត់ខ្លួនគិតត្រឹមថ្ងៃច័ន្ទនេះ ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀតស្របពេលដែលអណ្តាតភ្លើងនៅតែបន្តរីករាលដាលបន្តទៅតំបន់ក្បែរៗនោះ។

ប្រធានាធិបតីឈីលី លោក Gabriel Boric បានឲ្យដឹងថាភ្លើងឆេះព្រៃបានរីករាលដាលយ៉ាងឆាប់រហ័ស ហើយលក្ខខណ្ឌអាកាសធាតុបានធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យរបស់ក្រុមសង្រ្គោះបន្ទាន់ រដ្ឋាភិបាលឈីលីក៏នឹងកំពុងបន្តស៊ើបអង្កេតថាតើភ្លើងមានជាប់ទាក់ទងនឹងការដុតរឺយ៉ាងណា។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ផ្ទះជាង ១,២០០ខ្នង ត្រូវបានបំផ្លាញនៅក្នុងទីក្រុង Quilpue និង Villa Alemana ចម្ងាយប្រហែល ១២០ គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី ហើយផ្ទៃដីយ៉ាងហោចណាស់ ៩,០០០ ហិកតានៅទូទាំងតំបន់ Valparaiso ត្រូវបានដុតបំផ្លាញដោយភ្លើង៕

ប្រធានាធិបតីឈីលី លោក Gabriel Boric


Khcct banner

អត្ថបទទាក់ទង