Cctimesw1140xh150cm copy

នាយករដ្ឋមន្រ្តីណែនាំឱ្យត្រៀមដោះស្រាយ«បញ្ហាទឹក»ខណៈរដូវប្រាំងឆ្នាំនេះអាចអូសបន្លាយយូរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួលអាកាសធាតុអាចធ្វើឲ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ។ ការណែនាំរបស់សម្តេច ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៥ នៅឯវិមានសន្តិភាព ព្រឹកថ្ងៃទី០២ខែកុម្ភៈនេះ។

សម្ដេច ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំនេះ បានកោតសរសើរក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អ ដើម្បីបម្រើ ប្រជាពលរដ្ឋ ធ្វើឲ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ទទួលបានការគាំទ្រកាន់តែខ្លាំង។

សម្តេចនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអន្តរាគមន៍ទាន់ពេលវេលាក្នុងការដោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋក្នុងតំបន់មួយចំនួនខ្វះទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះស្រូវឡើងថ្លៃហើយ កសិករសម្រុកធ្វើស្រែប្រាំងលើសផែនការ។

ជាមួយគ្នានោះ សម្តេច ក៏បានណែនាំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួលអាកាសធាតុ អាចធ្វើឲ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ ហើយសម្តេចបានណែនាំឲ្យពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង