Cctimesw1140xh150cm copy

ចិនវ៉ាដាច់ជប៉ុននាំចេញ«រថយន្ត»ច្រើនជាងគេបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៣

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ ក្រុមហ៊ុនផលិតរថយន្ត BYD ប្រទេសចិនបានវ៉ាដាច់ប្រទេសជប៉ុនជាអ្នកនាំចេញរថយន្តធំជាងគេក្នុងឆ្នាំ ២០២៣ ដែលជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ការធ្វើអន្តរភាវូបនីយកម្មនៃឧស្សាហកម្មយានយន្តរបស់ប្រទេសចិន និងជាចំណុចដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសមហារអំណាចផ្នែកសេដ្ឋកិច្ចនៅអាស៊ីមួយនេះ។

អ្នកជំនាញចិន លោក Zhang Xiang បានឲ្យដឹងថាសមិទ្ធិផលនេះបានបង្ហាញពីការប្រកួតប្រជែងរបស់ប្រទេសចិននៅក្នុងឧស្សាហកម្មរថយន្ត និងការទទួលស្គាល់របស់ប្រទេសដទៃក្នុងចំណោមអ្នកប្រើប្រាស់ទូទាំងពិភពលោកចំពោះការច្នៃប្រឌិតបច្ចេកវិទ្យា និងអត្ថប្រយោជន៍ខ្សែសង្វាក់ផ្គត់ផ្គង់ដោយក្នុងនោះ ប្រទេសជប៉ុនបាននាំចេញរថយន្តចំនួន៤,៤២លានគ្រឿង កាលពីឆ្នាំ ២០២៣ ស្របពេលដែលការនាំចេញរថយន្តចិនមានចំនួន ៤.៩១លានគ្រឿង។

ក្រុមហ៊ុនផលិតរថយន្តចិន BYD (Build Your Dream) ក្នុងឆ្នាំ២០២៤ នេះ ដណ្តើមបានការគាំទ្រពីក្រុមហ៊ុនធំៗជាច្រើន ក្នុងនាមជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីច្រើនជាងគេ។ក្រុមហ៊ុន BYD បានបង្កើនការនាំចេញទៅកាន់ប្រទេសរុស្ស៊ី និងអេស្ប៉ាញ ដែលស្ថិតក្នុងចំណោមគោលដៅកំពូលទាំង ១០ សម្រាប់ការនាំចេញរថយន្តរបស់ប្រទេសចិនលក់ទៅកាន់ទីផ្សារក្រៅស្រុក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង