681 ezgif.com resize
Moneygramott moi1280x163px

ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ប្រគល់«រូបចម្លាក់បដិមា»៥អង្គជូនអាជ្ញាធរអប្សរាដើម្បីរក្សាទុក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

សៀមរាប៖ ក្រសួងវប្បធម៌ នៅថ្ងៃទី១ ខែកុម្ភៈ បានប្រកាសថា ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ដែលកំពុងអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម បានប្រគល់រូបចម្លាក់ចំនួន៥ដែលបានរកឃើញកាលពីចុងឆ្នាំ២០២៣ ក្នុងអំឡុងពេលរើគំនរថ្មខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ដែលរលុះធ្លាក់អស់កាលដ៏យូរមកហើយ មកអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក។

លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រូបចម្លាក់បដិមាទាំង៥ ដែលប្រគល់ជូនអាជ្ញាធរជាតិអប្សរា រួមមាន រូបចម្លាក់ព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគក្នុងទម្រង់សមាធិ បាត់ព្រះកេស និងបាត់ព្រះហស្តទាំងសងចំនួន២។

លោកស្រី បានបញ្ជាក់ទៀតថា ក្រោយពីប្រទះឃើញចម្លាក់ចំនួន៦ ក្រុមការងារបានសម្អាត រៀបចំឯកសារ និងសង្កេតឃើញថា ចម្លាក់បដិមាទាំង៥នេះ ពុំពាក់ព័ន្ធនឹងរចនាសម្ពន្ធខ្លោងទ្វារខាងត្បូងនេះទេ លើកលែងតែថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងដែលត្រូវដាក់នៅទីតាំងដើមរបស់ខ្លោងទ្វារឡើងវិញ លើកលែងតែរូបចម្លាក់ទាំង៥ខាងលើនេះ ដែលត្រូវជូនអាជ្ញាធរជាតិអប្សរា ដើម្បីជួសជុល និងរក្សាទុក៕

រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


Khcct banner

អត្ថបទទាក់ទង