អាម៉េរិក៖ កងទ័ពជើងទឹកអាម៉េរិក និងជប៉ុនបានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រហ្វីលីពីនក្នុងសប្តាហ៍នេះ ក្នុងការបង្ហាញកម្លាំង និងបង្ហាញចំណងមិត្តភាពរវាងប្រទេសទាំង សមយុទ្ធនេះធ្វើឡើងចំពេលភាពតានតឹងជាមួយចិន និងកូរ៉េខាងជើងកើនឡើងជាខ្លាំង។
ឧត្តមនាវីទោអាម៉េរិកលោក Carlos Sardiello បានចាត់ទុកសមយុទ្ធរួមគ្នានេះ ដែលរួមបញ្ចូលទាំងកប៉ាល់អាម៉េរិករាប់សិបគ្រឿង រួមទាំងនាវាផ្ទុកយន្តហោះពីរគ្រឿង គឺជា "ឱកាសហាត់សមដ៏អស្ចារ្យសម្រាប់ប្រទេសទាំងពីរ" លោកអះអាងថាទៀតថា "ប្រតិបត្តិការរបស់យើងនៅទីនេះឆ្លុះបញ្ចាំងពីការការពារនៃសិទ្ធិដែនសមុទ្ររបស់ប្រទេសទាំងអស់ស្របតាមច្បាប់អន្តរជាតិចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងប្រតិបត្តិការផ្លូវអាកាស គ្រប់ទីកន្លែងដែលត្រូវបានអនុញ្ញាត" ។
អាជ្ញាធរជប៉ុនត្រូវបានគេរាយការណ៍ថាកំពុងបង្កើនផែនការបន្ទាន់សម្រាប់ការជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីកោះរបស់ខ្លួននៅជិតកោះតៃវ៉ាន់ក្នុងករណីមានអាសន្នផ្នែកយោធា។នាវាជប៉ុន និងចិនបានជាប់ពាក់ព័ន្ធជាប្រចាំនៅក្នុងឧប្បត្តិហេតុតានតឹងនៅក្នុងតំបន់ជម្លោះ ជាពិសេសកោះ Senkaku ក្នុងសមុទ្រចិនខាងកើត ដែលទីក្រុងប៉េកាំងហៅថាជាកោះ Diaoyus ។
ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកបានពង្រឹងទំនាក់ទំនងត្រីភាគីរបស់ប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ រួមទាំងកិច្ចប្រជុំកំពូលបីផ្លូវកាលពីខែសីហានៅឯជុំរំ Camp David ដែលធ្វើជាម្ចាស់ផ្ទះដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden ។ទីក្រុងតូក្យូ និងសេអ៊ូលក៏បានស្វះស្វែងរកការកែលម្អទំនាក់ទំនងជាមួយទីក្រុងប៉េកាំងផងដែរ ដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបីបានព្រមព្រៀងគ្នាក្នុងខែវិច្ឆិកា ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំកិច្ចប្រជុំកំពូលបីក្នុងពេលឆាប់ៗនេះ។
ក្រៅពីនេះទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ចាប់ពីបន្ទះសៀគ្វី រហូតដល់ពន្ធគយ អាម៉េរិកមានការព្រួយបារម្ភជាខ្លាំងចំពោះវត្តមានកាន់តែខ្លាំងឡើងនៃយោធារបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ប្រទេសចិនបានអះអាងថាខ្លួននិងគ្រប់គ្រងតៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួន ហើយបានប្តេជ្ញាដណ្តើមយកកោះតៃវ៉ាន់ដោយកម្លាំងប្រសិនបើចាំបាច់៕