តេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani នាថ្ងៃពុធនេះបានសម្តែងការព្រួយអារម្ភជាខ្លាំងបន្ទាប់បីសហរដ្ឋអាម៉េរិកបានប្រកាសព្រមានពីការឆ្លើយតបមិនធ្លាប់មានលើអ៊ីរ៉ង់ក្រោយទាហានអាម៉េរិក ៣នាក់ត្រូវបានដ្រូនបាញ់កម្ទេចបន្ទាយមួយរបស់ខ្លួនក្នុងប្រទេសហ្សកដានីដោយការបាញ់ប្រហារនោះមានការពាក់ព័ន្ធជាមួយនិងប្រទេសអ៊ីរ៉ង់ដែលជាអ្នកនៅពីក្រោយខ្នង។
ថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃ លោក Nasser Kanaani បានអះអាងថាការវាយប្រហារលើបន្ទាយអាម៉េរិកក្នុងទឹកដីនៃប្រទេសហ្សកដានីគឺមិនពាក់ព័ន្ធគ្នាជាមួយកងកម្លាំងអ៊ីរ៉ង់ឡើយ ហើយការសម្លាប់ទាហានអាម៉េរិកទាំង៣នាក់នោះក៏មិនមែនអ៊ីរ៉ង់អ្នកធ្វើដែរ។
ប្រធានាធិបតីអាម៉េរិកលោក Joe Biden បានស្តីបន្ទោស "ក្រុមហូទីដែលគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់" សម្រាប់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃអាទិត្យលើមូលដ្ឋានបន្ទាយទាហាននៅវាលខ្សាច់ក្នុងប្រទេសហ្សកដានីដាច់ស្រយាលក្បែរប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលបានសម្លាប់កងកម្លាំងអាម៉េរិកបីនាក់។ ជាការឆ្លើយតបទៅនិងការបាត់បង់ជីវិតរបស់ទាហានអាម៉េរិកលោក ចូបៃដិន បានប្រកាសព្រមាននិងឆ្លើយតបទៅកាន់អ៊ីរ៉ង់វិញដោយមិនស្ទាក់ស្ទើ ក៏ប៉ុន្តែរហូតមកដល់ថ្ងៃនេះមិនទាន់មានសញ្ញាណាមួយបង្ហាញថាសហរដ្ឋអាម៉េរិកនិងប្រើកម្លាំងយោធាវាយបកទៅកាន់ប្រទេសអ៊ីរ៉ង់វិញនៅឡើយនោះទេ៕