681 ezgif.com resize
Moneygramott moi1280x163px

តុលាការសម្រេចផ្តន្ទាទោស«អ្នកជួញដូរគ្រឿងញៀន»២នាក់ដាក់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី ២៩ មករា បានចេញសេចក្តីប្រកាស ស្តីពីការផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រឿងញៀនទម្ងន់ជិត ៣គីឡូក្រាម ចំនួន ២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត។

យោងតាមសេចក្តីប្រកាសសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទពីររូប រួមមាន៖ ឈ្មោះ ឆៃ អារាំរាំ អាយុ៣៣ឆ្នាំ និងទី២៖ ឈ្មោះ យឹម យីម៉េង អាយុ៣៥ឆ្នាំ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៥០.០០០.០០០ រៀល ពីបទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដែលប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ៣០អូ ផ្លូវលេខ២៦៥ ក្រុមទី៤២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

គួរបញ្ជាក់ថា កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ លើករណីពាក់ព័ន្ធនឹងរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានទម្ងន់ ២.៨៩៤,៣៥ ក្រាម ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៩៨៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ ពេលពិនិត្យភស្តុតាង និងលទ្ធផលកោសល្យវិច័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ជាគ្រឿងញៀនប្រភេទក្រាមម្សៅថ្លាមេតំហ្វេតាមីន ដែលមានកម្រិតភាពសុទ្ធ ៧២,០២%៕


Khcct banner

អត្ថបទទាក់ទង