Cctimesw1140xh150cm copy

ចំនួនអ្នកស្លាប់ដោយសារសង្រ្គាម«អ៊ីស្រាអែល-ប៉ាឡេស្ទីន»កើនដល់ជាង៣ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ាឡេស្ទីន៖ ចំនួនអ្នកស្លាប់របស់ប្រជាជនប៉ាឡេស្ទីនពីការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានកើនឡើងដល់ ២៦,៦៣៧ នាក់ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីនៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលរបស់ប៉ាឡេស្ទីនបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ២១៥ នាក់ និងបានរងរបួស ៣០០ នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ហើយចំនួនសរុបនៃអ្នករបួសប៉ាឡេស្ទីនចាប់តាំងពីការចាប់ផ្តើមនៃជម្លោះគឺយ៉ាងហោចណាស់មានជាង ៦៥,៣៨៧ នាក់ ។

នៅថ្ងៃដដែលនោះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសពីវឌ្ឍនភាពដ៏អស្ចារ្យក្នុងអំឡុងពេលប្រតិបត្តិការនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សាជាកន្លែងដែលជាកន្លែងកងកម្លាំងអ៊ីស្រាអែលបានវាយឆ្មក់កន្លែងរាប់រយដែលគ្រប់គ្រងដោយក្រុម Hamas រួមទាំងទីលានហ្វឹកហាត់ ស្ថានីយ៍ទូរគមនាគមន៍ មជ្ឈមណ្ឌលបញ្ជាការ និងបានបាញ់ទម្លាក់គ្រាប់រ៉ុក្កែត។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានអះអាងថា ពាក់កណ្តាលនៃក្រុមសកម្មប្រយុទ្ធហាម៉ាស ត្រូវបានសម្លាប់ និងរងរបួសចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង