Smart saver cctime web bannertif

មន្រ្តីស្ថានទូតអ៊ីស្រាអែលពីររូបត្រូវ«ខ្មាន់កាំភ្លើង»បាញ់សម្លាប់នៅអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ជនរងគ្រោះជាសង្សារគ្នាត្រូវបានខ្មាន់កាំភ្លើងបាញ់នៅកន្លែង

អាម៉េរិក៖ មានយ៉ាងហើចណាស់មន្រ្តីបម្រើការងារនៅស្ថានទូតអ៊ីស្រាអែលចំនួនពីររូបត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខាងក្រៅសារមន្ទីរ ជាតិជ្វីហ្វ ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។ ការបាញ់ប្រហារមិនធ្លាប់មាននេះបានកើតឡើងខាងក្រៅសារមន្ទីរ Capital Jewish ក្នុងទីក្រុង វ៉ាស៊ីនតោនកំឡុងប្រារព្ធពិធីស្វាគមន៍មន្រ្តីទូតថ្មីធ្វើការក្នុងគោលនយោបាយការបរទេសនៃស្ថានទូតអ៊ីស្រាអែលប្រចាំសហរដ្ឋអាម៉េរិក។

ភ្លាមៗក្រោយការបាញ់ប្រហារជនសង្ស័យមានឈ្មោះ Elias Rodriguez អាយុ ៣០ ឆ្នាំ មកពីទីក្រុង Chicago ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ បន្ទាប់ពីចូលទៅក្នុងសារមន្ទីរ។ ក្នុងអំឡុងពេលចាប់ខ្លួននោះជនសង្ស័យបានស្រែកខ្លាំងៗថាដោះលែងជនជាតិប៉ាឡេស្ទីន។ ជនរងគ្រោះដែលត្រូវបានឃាតករបាញ់សម្លាប់នោះជាសង្សារនឹងគ្នាដែលគ្រោងនិងភ្ជាប់ពាក្យនៅពេលដែលត្រឡប់ទៅកាន់ប្រទេសអ៊ីស្រាអែលនាពេលខាងមុខនេះ។

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Danny Danon បានថ្កោលទោសការបាញ់ប្រហារនេះថាជាសកម្មភាពភេរវកម្ម និងបានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកចាត់វិធានការបន្ថែមស្វែងរកអ្នកពាក់ព័ន្ធ។

អាជ្ញាធរក្នុងតំបន់បានអះអាងថាខ្មាន់កាំភ្លើងបានចូលទៅជិតក្រុមមនុស្សបួននាក់បន្ទាប់មកបានបាញ់ប្រហារដោយមានមនុស្សពីរនាក់ត្រូវបានសម្លាប់ គឺបុរស និងស្ត្រីម្នាក់ដែលគ្រោងនិងភ្ជាប់ពាក្យជាមួយគ្នា ។ ប៉ូលីសបន្តថាអ្នកបាញ់ប្រហារបានចូលទៅក្នុងសារមន្ទីរ ហើយត្រូវបានឃាត់ខ្លួនកន្លែង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង