Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រេស៊ីកោះហៅទូតរបស់ខ្លួនត្រឡប់ចូលប្រទេស ក្រោយមានបញ្ហាជាមួយអ៊ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតី​ប្រេស៊ីល Luiz Inacio Lula da Silva ថ្លែង​សុន្ទរកថា​អំឡុង​ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​សម្ព័ន្ធ​អារ៉ាប់​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤

ប្រស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានប្រកាសហៅរដ្ឋទូតប្រេស៊ីលត្រឡប់ចូលប្រទេសវិញជាបន្ទាន់បន្ទាប់ពីមានជម្លោះកាទូតជាមួយប្រទេសអ៊ីស្រាអែល។ ជម្លោះកាទូតរវាងអ៊ីស្រាអែល និងប្រស៊ីលកើតឡើងបន្ទាប់ពីលោក Luiz Inacio Lula da Silva បានប្រៀបធៀបសង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាទៅនឹងការសម្លាប់រង្គាលជានជាប៉ាឡេស្ទីន។

អ៊ីស្រាអែលនិយាយថា ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva មិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសអ៊ីស្រាអែលទៀតឡើយបន្ទាប់ពីលោក លោក Silva បានអះអាងថាអ្វីដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សាស្ទ្រីបជាមួយប្រជាជនប៉ាឡេស្ទីនគឺជារឿងដែលអ៊ីស្រាអែលធ្វើក្នុងគោលបំណងសម្លាប់រង្គាល ដូចដែលហ្លីត្លែបានផ្តាច់ពូជជនជាតិជីហ្វអញ្ចឹង។ ការអះអាងរបស់លោកបែបនេះបានធ្វើឲ្យអ៊ីស្រាអែលខឹងសម្បារជាខ្លាំងហើយបង្កឲ្យមានជម្លោះកាទូតរវាងប្រទេសទាំងពីរភ្លាមៗ។

រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក  Israel Katz

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានពណ៌នាការអត្ថាធិប្បាយរបស់ Lula ថាជារឿងគួរឲ្យអាម៉ាស់ និងមិនហេតុផលពិតប្រាកដ។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Israel Katz បានប្រកាសថាលោក Lula មិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសមជ្ឈិមបូព៌ាទេ រហូតដល់គាត់ទទួលស្គាល់កំហុសរបស់គាត់វិញ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង