681 ezgif.com resize
Swift cc time

ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យយោធាវាយប្រហារជ្រៅចូលទៅក្នុងប្រទេសលីបង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ

យេរូសាឡឹម៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យកងទ័ពអ៊ីស្រាអែលវាយលុកជ្រៅបន្ថែមទៀតចូលទៅក្នុងប្រទេសលីបង់ លោក ណេតាន់យ៉ាហ៊ូ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកបានណែនាំយោធាឱ្យពង្រីកសមយុទ្ធលើដីរបស់ខ្លួននៅក្នុងប្រទេសលីបង់។ តបតាមការបញ្ជារបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលយោធាបានអះអាងថា នៅក្នុងការវាយលុកទៅមុខចុងក្រោយបំផុត កងទ័ពអ៊ីស្រាអែលបានដណ្តើមយកប្រាសាទ Beaufort អាយុ ៩០០ ឆ្នាំ និងជួរភ្នំយុទ្ធសាស្ត្រមួយនៅភាគខាងត្បូងប្រទេសលីបង់។

បើតាមការបញ្ជាក់របស់យោធាអ៊ីស្រាអែលអះអាងថាមាន ទាហាន ២៤ នាក់ និងជនស៊ីវិល ៤ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលដូចគ្នា ក្នុងនោះមានជនជាតិអ៊ីស្រាអែលរាប់ម៉ឺននាក់នៅភាគខាងជើងនៃប្រទេសក៏ត្រូវបានផ្លាស់ទីលំនៅដោយសារតែគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើករបស់ហេសបូឡា។

រដ្ឋាភិបាលលីបង់បានបញ្ជាក់ថាការលុកលុយរបស់យោធាអ៊ីស្រាអែលបានសម្លាប់មនុស្សកើនដល់ជាង ៣,៣៧០ នាក់ និងរាប់ពាន់នាក់ទៀតរងរបួស គិតត្រឹមថ្ងៃទី ១ មិថុនា នេះមានប្រជាជនលីបង់ជាង ១.២ លាននាក់ផ្លាស់ទីលំនៅតាមរយៈការវាយប្រហាររបស់អ៊ីស្រាអែល៕

ពាក្យទាក់ទង: អ៊ីស្រាអែល លីបង់
Khcct banner

អត្ថបទទាក់ទង