Cctimesw1140xh150cm copy

ទាហានអាម៉េរិកដុតសម្លាប់ខ្លួន នៅខាងក្រៅទូតអ៊ីស្រាអែលប្រចាំក្រុងវ៉ាស៊ីនតោន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វ៉ាស៊ីនតោន៖ សមាជិកសកម្មនៃកងទ័ពអាកាសអាម៉េរិកម្នាក់ បានដុតសម្លាប់ខ្លួនឯងនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោនប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ទាហានអាម៉េរិកដែលបានដុតសម្លាប់ខ្លួនកំពុងតវ៉ាចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សាដែលអ៊ីស្រាអែលបាននិងកំពុងធ្វើជាមួយក្រុមប៉ាឡេស្ទីន។

អ្នកនាំពាក្យកងទ័ពអាកាសបានបញ្ជាក់ប្រាប់ AFP ថាអ្នកសម្លាប់ខ្លួនគឺជាសមាជិកសកម្មនៃកងទ័ពអាកាសអាម៉េរិក អ្នកពាក្យដដែលមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ អ្នកនាំពាក្យស្ថានទូតអ៊ីស្រាអែលបាននិយាយថា មិនមានបុគ្គលិកណាម្នាក់រងរបួសនៅក្នុងឧបទ្ទវហេតុនេះទេ ហើយបច្ចុប្បន្នអ៊ីស្រាអែលកំពុងតែធ្វើការបន្តស្វែងរកមូលហេតុនៃការដុតសម្លាប់ខ្លួនរបស់បុរសដែលជានាយទាហានរូបនេះ។ ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានរាយការណ៍ថាមុនពេលលោកដុតសម្លាប់ខ្លួនលោកបានធ្វើការ Live បន្តផ្ទាល់ទៅលើប្រព័ន្ធផ្សព្វផ្សាយមួយដោយស្រែកខ្លាំងៗថាលោកនិងមិនធ្វើសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលលើជនជាប៉ាឡេស្ទីនទៀតទេ បន្ទាប់ពីស្រែកពាក្យថាដោះលែងជនជាតិប៉ាឡេស្ទីនចប់លោកក៏បានយកសាំងធ្វើការដុតខ្លួនឯងនៅខាងក្រៅស្ថានទូតតែម្តង។

ទង្វើដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅពេលដែលការតវ៉ាកំពុងកើនឡើងនៅទូទាំងសហរដ្ឋអាម៉េរិកប្រឆាំងនឹងសកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាជាកន្លែងដែលអ៊ីស្រាអែលកំពុងធ្វើសង្គ្រាមសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលាដោយពួកសកម្មប្រយុទ្ធហាម៉ាសដោយបច្ចុប្បន្ននេះមានអ្នកស្លាប់នៅក្នុងតំបន់ហ្គាហ្សាជិត ៣០,០០០ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង