Cctimesw1140xh150cm copy

អ៊ីរ៉ង់ព្រមានឆ្លើយតបអ៊ីស្រាអែលយ៉ាងខ្លាំងខ្លា បើអ៊ីស្រាអែលមិនបញ្ឈប់ការវាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្រ្តីអ៊ីរ៉ង់លោក Hossein Amir-Abdollahian

អ៊ីរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរង៉បានព្រមានថានឹងធ្វើការឆ្លើយតបយ៉ាងខ្លាំងខ្លាមិនធ្លាប់មានទៅលើអ៊ីស្រាអែលវិញ ប្រសិនបើប្រទេសអ៊ីស្រាអែលមិនព្រមបញ្ឈប់ការវាយប្រហារមីស៊ីលក៏ដូចជាដ្រូនមកលើដែនដីនៃប្រទេសអ៊ីរ៉ង។ ការប្រកាសរបស់រដ្ឋមន្រ្តីអ៊ីរ៉ង់លោក Hossein Amir-Abdollahian ធ្វើឡើងភ្លាមៗបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារមីស៊ីលជាច្រើនគ្រាប់ទៅលើតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់នៅព្រឹកថ្ងៃសុក្រនេះ។

ជាការឆ្លើយតបជាមួយនឹងការវាយប្រហារបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានអះអាងថាប្រសិនបើអ៊ីស្រាអែលចាត់វិធានការយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់នោះការឆ្លើយតបយ៉ាងធ្ងន់ធ្ងរនឹងកើតមានឡើងលើដែនដីនៃប្រទេសអ៊ីស្រាអែលជាក់ជាមិនខាន។ លោក Amir-Abdollahian បានប្រាប់ CNN ក្នុងបទសម្ភាសន៍ផ្តាច់មុខនៅទីក្រុងញូវយ៉កថា ការវាយប្រហាររបស់អ៊ីស្រាអែលមកលើខ្លួនគឺមិនអាចទទួលយកបានឡើយ ហើយអ៊ីរ៉ង់នឹងមិនអត់អោនឲ្យអ៊ីស្រាអែលជាដាច់ខាត ការឆ្លើយតបជាបន្ទាន់នឹងកើតមានឡើងភ្លាមៗប្រសិនបើអ៊ីស្រាអែលមិនព្រមបញ្ឈប់ការវាយប្រហារ។

សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល រួមទាំងសហរដ្ឋអាម៉េរិក បានអំពាវនាវឱ្យអ៊ីស្រាអែលរក្សាការអត់ធ្មត់ ដោយសហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តមានបំណងទប់ស្កាត់ការវាយប្រហារកុំឱ្យកើនឡើងជាសង្រ្គាមក្នុងតំបន់ដែលអាចនឹងរីករាលដាលកាន់តែខ្លាំងឡើង។ 

គួរបញ្ជាក់ថា ប្រទេសអ៉ីរ៉ង់ នៅថ្ងៃទី ១៣ មេសានេះ បានបើកការវាយប្រហារតាមរយៈបាញ់ដ្រូនជាច្រើនគ្រឿង និង មីស៊ីល ប្រមាណ ៣៥០តម្រងទៅកាន់អ៉ីស្រាអែល ដើម្បីទុកជាការសងសឹង។នេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតលើទឹកដីអ៉ីស្រាអែល ពីសំណាក់ប្រទេសអ៉ីរ៉ង់ទៅកាន់អ៉ីស្រាអែល។ការវាយប្រហាររបស់អ៉ីរ៉ង់ ធ្វើឡើងបន្ទាប់ពីអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តអាម៉េរិក វាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី សម្លាប់មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍២នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង