Cctimesw1140xh150cm copy

ក្រសួងបរិស្ថានហាមមន្រ្តីបរិស្ថានទិញកូនឈើចែកពលរដ្ឋ តែត្រូវប្រើបេះដូងបណ្តុះកូនឈើចែកពលរដ្ឋវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានហាមមន្រ្តីបរិស្ថានទិញកូនឈើចែកពលរដ្ឋ តែត្រូវប្រើបេះដូងបណ្តុះកូនឈើចែកជូនពលរដ្ឋជំនួសវិញ។ ការហាមមន្រ្តីមិនឱ្យទិញឈើចែកពលរដ្ឋ ព្រោះមន្រ្តីបរិស្ថានមិនមែនជាឈ្មួញជួញដូរកូនឈើនោះទេ តែគឺជាអ្នកបណ្តុះកូនឈើចែកប្រជាពលរដ្ឋទៅវិញ។ នេះបើតាមការលើកឡើងរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ 

រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ហាមមន្ដ្រីបរិស្ថានទិញឈើចែកពលរដ្ឋ ព្រោះថាមន្រ្តីបរិស្ថានមិនមែនជាឈ្មួញជួញដូរកូនឈើនោះទេ តែគឺជាអ្នកបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋទៅវិញ។ ការលើកឡើងរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានជាច្រើនលើកច្រើនសាយ៉ាងដូច្នេះ គឺដើម្បីបណ្តុះគំនិតក្នុងភាពជាម្ចាស់ ដោយមិនផ្តោតតែថវិកាតែមួយមុខឡើយ គឺចាំបាច់ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់លើធនធានដែលមានស្រាប់ក្នុងតំបន់ ហើយរួមផ្សំនឹងធនធានថវិកាផង។

លើសពីនេះ ការបណ្តុះដើមឈើជូនប្រជាពលរដ្ឋដោយប្រើបេះដូងជួយ គឺជាភាពគំរូដ៏ល្អមួយ ដែលកើតចេញពីចិត្តស្អាតរបស់មន្រ្តីបរិស្ថាន ហើយបន្តពន្លកបៃតងដែលស្អាតល្អបរិសុទ្ធនេះទៅឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សដាំ ដើម្បីបង្កើននូវភាពបៃតងទូទាំងប្រទេស ម្យ៉ាងវិញទៀតក៏ជាការបង្ហាញថា ការទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាលថ្មី គឺបានកំពុងដឹកនាំប្រទេសកម្ពុជាឱ្យចាកឆ្ងាយភាពក្រីក្រ ឈានទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់តាមរយៈកម្មវិធីអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលនីតកាលទី៧ ក្នុងនោះរាប់បញ្ជូលការធ្វើពាណិជ្ជកម្មកាបូនផងដែរ។

សូមជម្រាបថា ការជំរុញលើកទឹកចិត្ត និងបង្កឱ្យមានវប្បធម៌ស្អាតក្នុងចំណោមមន្រ្តីរាជការ និងភាពស្អាតស្អំពីមន្រ្តីរាជការនេះ គឺបានធ្វើឡើងនៅក្នុងឱកាសលោក អ៊ាង សុផល្លែត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន (២០២៤-២០២៨)» នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលទី២៩ ខែមករា ឆ្នាំ២០២៤នេះ។ ផែនការយុទ្ធសាស្ត្រនេះត្រូវរៀបចំឡើងដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ក្នុងគោលដៅការគ្រប់គ្រងធនធានធម្មជាតិ ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកការធានាចីរភាពបរិស្ថាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង