ភ្នំពេញ៖ ស្ថានទូតថៃប្រចាំកម្ពុជា នាថ្ងៃទី១៧ កុម្ភៈ ខាងមុខនេះ នឹងរៀបចំ «ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤» សម្រាប់យុវជនដែលស្វែងរកឱកាសសិក្សានៅប្រទេសថៃ ជាមួយសាកលវិទ្យាល័យឈានមុខគេពីប្រទេសថៃ ហើយអ្នកចូលរួមនឹងអាចទទួលបានឱកាសការងារជាមួយក្រុមហ៊ុនថៃល្បីៗជាច្រើននៅកម្ពុជា។
ស្ថានទូតថៃប្រចាំកម្ពុជា នឹងរៀបចំពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ពិព័រណ៍នេះប្រព្រឹត្តទៅនាថ្ងៃទី១៧ កុម្ភៈ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ និង ៣០ នាទីល្ងាច។
ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤ ជាឱកាសសម្រាប់យុវជនស្វែងរកឱកាសសិក្សានៅប្រទេសថៃ ជាមួយសាកលវិទ្យាល័យឈានមុខគេពីប្រទេសថៃ ហើយកាន់តែពិសេសអ្នកចូលរួមនឹងអាចទទួលបានឱកាសការងារជាមួយក្រុមហ៊ុនថៃល្បីៗជាច្រើននៅកម្ពុជា ផងដែរ៕