Cctimesw1140xh150cm copy

យុទ្ធនាការរឹតបន្ដឹងច្បាប់ យប់មិញនេះនៅភ្នំពេញ ឃាត់យានយន្ដល្មើស១៥៨គ្រឿង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ មករា បានឃាត់យានយន្តល្មើស ចំនួន១៥៨គ្រឿង ក្នុងនោះ មានរថយន្តចំនួន ៣៤គ្រឿង និងម៉ូតូ ១២៤គ្រឿង ដែលបើកបរមិនគោរពរច្បាប់ចរាចរណ៍ផ្លូវគោក និងមានជាតិអាល់កុល។

យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងពីលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលរកឃើញមានយានយន្តល្មើស ចំនួន១៥៨គ្រឿង (រថយន្ត ចំនួន៣៤គ្រឿង, ម៉ូតូ ចំនួន១២៤គ្រឿង)។

ក្នុងនោះរួម មានល្មើសជាតិស្រវឹង ចំនួន ៤៣គ្រឿង, បទល្មើសផ្សេងៗ ចំនួន ១១៥គ្រឿង (អត់មួកសុវត្ថិភាព ចំនួន១០៣គ្រឿង, ម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន០២គ្រឿង, ឡានគ្មានប័ណ្ណបើកបរ ចំនួន០៨គ្រឿង, អ្នកបើកម៉ូតូមានសារធាតុញៀន ចំនួន០២គ្រឿង) និងការរក្សាទុកយានយន្ត និងផាកពិន័យ ចំនួន១៣៣គ្រឿង។ ក្រោយពីស្នងការដ្ឋាននគរបាល បានដោះស្រាយ និងអប់រំ នៅសល់យានយន្តល្មើសរក្សាទុក ចំនួន២៥គ្រឿង ទុកនៅអធិការខណ្ឌ (រថយន្ត ចំនួន១២ គ្រឿង, ម៉ូតូ ចំនួន ១៣គ្រឿង)៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង