681 ezgif.com resize
Moneygramott moi1280x163px

រដ្ឋមន្រ្តីបរិស្ថាន ឱ្យមន្រ្តីអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើសធនធានធម្មជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នៅថ្ងៃទី២៩មករានេះ បានប្រកាសជំរុញនូវការអនុវត្តវិធានការច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិឱ្យខាងតែបាន និងមិនត្រូវមានជាដាច់ខាតនូវ វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនល្មើស។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា នៅមានការខ្វះចន្លោះខ្លះៗ ពីការអនុវត្តវិធានការច្បាប់ ជាក់ស្តែងដូចជាករណីបទល្មើសកូនដំរីព្រៃមួយក្បាលដែលត្រូវគេបាញ់សម្លាប់នៅខេត្តមណ្ឌលគិរី កាលពីថ្មីៗនេះ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្នុងរយៈពេល បន្ទាប់ពីមានការណែនាំរបស់ លោករដ្ឋមន្រ្តីក្រសួង បានសង្កេតឃើញថា នៅមានការខ្វះចន្លោះខ្លះៗ ពីការអនុវត្តវិធានការច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។ ដូចនេះ ក្រសួងបានធ្វើការ ក្រើនរម្លឹកសារជាថ្មីដល់មន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិឱ្យខាងតែបាន និងមិនត្រូវមានជាដាច់ខាតនូវ វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនល្មើស។

សូមជម្រាបថា ទាក់ទងនឹងករណីបទល្មើសកូនដំរីព្រៃមួយក្បាលដែលត្រូវគេបាញ់សម្លាប់នៅខេត្តមណ្ឌលគិរី កាលពីថ្មីៗនេះ ក្រសួងបរិស្ថាន បានថ្កោលទោសចំពោះជនប្រព្រឹត្តល្មើសច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថានបានអំពាវនាវដល់សមត្ថកិច្ច ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមស្វែងរកវត្ថុតាង និងចាប់ជនល្មើសមកកាត់ទោសតាមនីតិវិធីនៃច្បាប់៕

Khcct banner

អត្ថបទទាក់ទង