អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក Joe Biden បានព្រមានកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាម៉េរិក "នឹងឆ្លើយតប"ជាបន្ទាន់ទៅលើអ៊ីរ៉ង់បន្ទាប់ពីទាហានអាម៉េរិក ៣ នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយយប់នៅភាគឦសានប្រទេសហ្ស៊កដានី ក្បែរព្រំដែនស៊ីរី។
លោក Joe Biden បានសម្តែងការសោកស្តាយ និងកាន់ទុក្ខជាខ្លាំងដល់គ្រួសារនៃកងទាហានដែលបានបាត់បង់ជីវិតក្នុងការវាយប្រហារដោយដ្រូនដែលគាំទ្រដោយពួកអ៊ីរ៉ង់ លោកក៏បានប្រកាសថា សហរដ្ឋអាម៉េរិកនិងធ្វើការឆ្លើយតបភ្លាមៗ។ ចំពេលដែលការកើនឡើងហានិភ័យនៃការកើនឡើងផ្នែកយោធានៅក្នុងតំបន់ មន្ត្រីសហរដ្ឋអាម៉េរិកកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណក្រុមជាក់លាក់ដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ កងគិញសំងាត់អាម៉េរិកបានវាយតម្លៃថាកងកម្លាំងអ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយនៃការវាយប្រហារសម្លាបទាហានអាម៉េរិកក្នុងប្រទេសហ្សកដានី។
សម្រាប់លោក Joe Biden សហរដ្ឋអាម៉េរិក "នឹងទទួលខុសត្រូវចំពោះនៃកងទាហានអាម៉េរិកទាំង៣នាក់" ។ រដ្ឋមន្ត្រីការពារជាតិ Lloyd Austin បាននិយាយថា "យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសហរដ្ឋអាម៉េរិក កងទ័ពរបស់យើង និងផលប្រយោជន៍របស់យើង" ។
យោងតាមលោក Omar Abu Layla សកម្មជនដែលមានមូលដ្ឋាននៅអឺរ៉ុប ដែលដឹកនាំប្រព័ន្ធផ្សព្វផ្សាយ Deir Ezzor 24 បាននិយាយថា យុទ្ធជនគាំទ្រដោយអ៊ីរ៉ង់នៅភាគខាងកើតប្រទេសស៊ីរី បានចាប់ផ្តើមជម្លៀសទីតាំងរបស់ពួកគេ ដោយភ័យខ្លាចការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាម៉េរិក។ លោកបានប្រាប់សារព័ត៌មាន The Associated Press ថាតំបន់ទាំងនោះគឺជាបន្ទាយរឹងមាំរបស់ក្រុម Mayadeen និង Boukamal ។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាម៉េរិកបាននិយាយថា យ៉ាងហោចណាស់ទាហាន ៣៤ នាក់បានរងរបួសដោយយន្តហោះគ្មានមនុស្សបើកវាយប្រហារមួយ ដោយមាន ៨ គ្រឿងបានហោះចេញពីប្រទេសហ្ស៊កដានី ។ យន្តហោះគ្មានមនុស្សបើកដ៏ធំនេះបានវាយប្រហារមូលដ្ឋានគាំទ្រផ្នែកដឹកជញ្ជូនក្នុងប្រទេសហ្ស៊កដានីដែលគេស្គាល់ថា Tower 22។ វាស្ថិតនៅតាមបណ្តោយព្រំដែនស៊ីរី ហើយត្រូវបានប្រើប្រាស់ភាគច្រើនដោយទាហានដែលចូលរួមក្នុងបេសកកម្មផ្តល់ប្រឹក្សា និងជំនួយសម្រាប់កងកម្លាំងហ្ស៊កដានី។ ទាហាន និងទ័ពអាកាសអាម៉េរិកប្រមាណ ៣៥០ នាក់ត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋាន។
ទាហានអាម៉េរិកជាយូរមកហើយបានប្រើប្រទេសហ្សកដានី ជារាជាណាចក្រសម្រាប់ឈរជើងជាប់ព្រំដែនអ៊ីរ៉ាក់ អ៊ីស្រាអែល ទឹកដីប៉ាឡេស្ទីននៃតំបន់ West Bank អារ៉ាប៊ីសាអូឌីត និងស៊ីរី ជាចំណុចមូលដ្ឋានទ័ពពិសេសរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា។ ជាធម្មតា ទាហានអាម៉េរិកប្រហែល ៣,០០០នាក់កំពុងឈរជើងនៅទូទាំងហ្ស៊កដានី។ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាបានចាប់ផ្តើមកាលពីថ្ងៃទី ៧ ខែតុលា កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់បានវាយប្រហារទីតាំងយោធាអាម៉េរិកនៅអ៊ីរ៉ាក់ច្រើនជាង ៦០ដង និងនៅក្នុងប្រទេសស៊ីរីច្រើនជាង ៩០ ដង ដោយមានយន្តហោះគ្មានមនុស្សបើក រ៉ុក្កែត កាំភ្លើងធំ និងមីស៊ីលផ្លោង
សហរដ្ឋអាម៉េរិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានវាយប្រហារគោលដៅនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងយេម៉ែន ដើម្បីឆ្លើយតបនឹងការវាយប្រហារលើកងកម្លាំងអាម៉េរិកនៅក្នុងតំបន់ និងដើម្បីរារាំងក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ពីការបន្តគំរាមកំហែងការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម៕