Cctime 6monthsfree desktop
Cc times  web banner kh (2)

ស្ពានអាកាសព្រះមុនីវង្សថ្មីត្រូវបានចាក់ភ្ជាប់នៅថ្ងៃនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គម្រោងសាងសង់«ស្ពានអាកាសព្រះមុនីវង្សថ្មី» ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស, មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ត្រូវបានចាក់មុខដំណរភ្ជាប់គ្នាជាផ្លូវការហើយ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ។តាមផែនការក្នុងដំណាក់កាលទី១ «ស្ពានអាកាសព្រះមុនីវង្សថ្មី»នឹងត្រូវបញ្ចប់នៅមុខចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ពិធីភ្ជាប់ស្ពាននេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើនទៀត។

បច្ចុប្បន្ន ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពានអាកាសព្រះមុនីវង្សថ្មី (ស្ពានអាកាសជាន់ទី២) សាងសង់បានសម្រេចប្រមាណ ៨០% ហើយតាមផែនការគ្រោងនឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ចំណែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ក្រុមហ៊ុន OCIC កំពុងសាងសង់ ស្ពានអាកាសព្រះមុនីវង្ស ដែលស្ថិតនៅចំណុចប្រសព្វគ្នារវាង មហាវិថីសម្ដេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពានអាកាសនេះ ចំណាយថវិកាជាង៣៦លានដុល្លារ និងចំណាយពេលសាងសង់ប្រមាណ៣ឆ្នាំ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង