Cctimesw1140xh150cm copy

ក្រសួងវប្បធម៌ត្រៀមរៀបចំកម្មវិធី«រាត្រីសមោសរសំពត់បត់ខ្មែរ»ដើម្បីបង្ហាញពីកេរដំណែលដូនតាខ្មែរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

ភ្នំពេញ៖ ដោយមើលឃើញអំពីគុណតម្លៃនៃសំពត់បត់ខ្មែរ និងដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ ដែលជាកេរដំណែលដូនតាខ្មែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានត្រៀមរៀបចំនូវកម្មវិធីដ៏មានសារ:សំខាន់នេះ ដោយរួមចំណែកអភិរក្ស លើកតម្កើងតម្លៃនៃសំពត់បត់ខ្មែរយើង ឱ្យកាន់តែមានប្រជាប្រិយភាព ពេញនិយមក្នុងកម្រិតជាតិ និងឆ្ពោះទៅអន្តរជាតិ។

លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំលើកទីមួយ នៃក្រុមការងារពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមរៀបចំនូវកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ ខាងមុខ។

គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះទៀតសោត គឺជាការបង្ហាញឱ្យឃើញអំពីអត្ថប្រយោជន៍នៃសំពត់បត់ខ្មែរ ដែលអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់សម័យកាល គ្រប់វ័យ និងគ្រប់កម្មវិធី រួមមានស្លៀកធ្វើស្រែចំការ នៅផ្ទះ ទៅធ្វើការ ទៅវត្តអារាម កម្មវិធីធំៗរបស់ជាតិ ពិធីបុណ្យផ្សេងៗ ពិធីមង្គលការនិងរាត្រីសមោសរជាដើម។ ម្យ៉ាងទៀតតាមរយ:កម្មវិធីនេះ ក៏ដើម្បីជួយជំរុញឲ្យកូនខ្មែរមួយចំនួន ដែលនិយមសម្លៀកបំពាក់បរទេសភ្លេចសំពត់បត់ខ្មែរដ៏ល្អផូរផង់នៃយើង ឲ្យងាកមករកអ្វីដែលជារបស់ខ្មែរ៕

រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង