ហាណូយ៖ ផ្កាយរណបអាកាសធាតុវវៀតណាមដំបូងគេដែលមានឈ្មោះថា LOTUSat-1 ជាផ្កាយរណបអាកាសធាតុផលិតដំបូងគេបង្អស់របស់វៀតណាម ត្រូវបានរំពឹងថានឹងបាញ់បង្ហោះទៅកាន់គន្លងតារាវិថីនៅខែធ្នូឆ្នាំ ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើយោងតាមមជ្ឈមណ្ឌលផ្កាយរណបជាតិវៀតណាម (VNSC) នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម (VAST)បានចេញផ្សាយ។
អគ្គនាយករងមជ្ឈមណ្ឌលផ្កាយរណបវៀតណាម លោក Le Xuan Huy បានអះអាងថាផ្កាយរណបវាស់ស្ទង់ពីអាកាសធាតុមានទម្ងន់ ៧៥០ គីឡូក្រាមត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់នៅក្នុងខែឧសភា ហើយនិងគ្រោងបាញ់ទៅទីអវកាសក្នុងចុងឆ្នាំ២០២៤។
សម្រាប់លោក Le Xuan Huy ផ្កាយរណបរ៉ាដាអាចថតរូបបានគ្រប់លក្ខខណ្ឌអាកាសធាតុ ពពក អ័ព្ទ ឬពន្លឺតិច ដោយរួមទាំងប្រព័ន្ធគ្រប់គ្រងសំខាន់ៗជាច្រើនទៀត។ លោកបន្ថែមថា ក្រៅពីការអភិវឌ្ឍន៍ផ្កាយរណប ក៏មានផ្ទេរបច្ចេកវិទ្យាដំណើរការរូបភាពផ្កាយរណប រ៉ាដា ដើម្បីរៀបចំបច្ចេកវិទ្យា សិក្សាអំពីអាកាសធាតុនៅក្នុងពិភពលោកថែមទៀតផង។
ការបាញ់ងបង្ហោះផ្ការណបនេះនិងជួយវៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងការគ្រប់គ្រងព្រៃឈើ និងធនធានទឹក ការគ្រប់គ្រងគ្រោះមហន្តរាយ ការធ្វើផែនទី និងផែនការទីក្រុង ការការពារជាតិ និងសន្តិសុខក្នុងប្រទេសវៀតណាម៕