Img 1426
Swift cc time

រាជរដ្ឋាភិបាលឲ្យក្រសួងការពារជាតិជ្រើសរើសទាហានថ្មី ១១១នាក់ នៅបញ្ជាការដ្ឋានអង្គរក្ស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ១១១នាក់ សម្រាប់បំពេញក្របខ័ណ្ឌបញ្ជាការដ្ឋានអង្គរក្ស។

យោងតាមរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ ស្ដីពីការអនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ១១១នាក់ សម្រាប់បំពេញក្រខណ្ឌឲ្យបញ្ជាការដ្ឋានអង្គរក្ស។ រដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ដល់ រដ្ឋមន្រ្តីទទួលបន្ទកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធត្រូវអនុវត្តសេចក្ដីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕


Khcct banner

អត្ថបទទាក់ទង