Cctimesw1140xh150cm copy

រាជរដ្ឋាភិបាលបង្កើត«ក្រុមគ្រូពេទ្យ»ថែទាំព្រះរាជសុខភាពព្រះមហាក្សត្រនិងសម្តេចម៉ែ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើត«ក្រុមគ្រូពេទ្យ»ថែទាំ ព្រះរាជសុខភាពថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

យោងតាមសេចក្តីសម្រេចក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាពព្រះមហាក្សត្រ និងព្រះមហាក្សត្រី រួមមាន លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា , លោកគង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត ​ឈួយ ម៉េង​ រួមនឹងវេជ្ជបណ្ឌិត​ជំនាញៗ​ នៅក្នុងស្ថាប័ន​សុខាភិបាលសាធារណៈ​ផ្សេងទៀតជា​សមាជិក​។

បើតាមសេចក្តីសម្រេច ក្រុម​គ្រូពេទ្យហ្លួង​នេះ ​មានភារកិច្ច​ទទួលខុសត្រូវ​ក្នុងការពិនិត្យ និង​ពិគ្រោះយោបល់ ​ព្យាបាល និង​ថែទាំព្រះរាជសុខភាពថ្វាយ​ព្រះមហាក្សត្រ និង​ សម្តេចព្រះមហាក្សត្រី និង មានសិទ្ធិអញ្ជើញអ្នកជំនាញវេជ្ជសាស្ត្រ និង អមវេជ្ជសាស្ត្រនានា ចូលរួមជួយការងារក្នុងករណីចាំបាច់។

ការបង្កើតក្រុមគ្រូពេទ្យពេទ្យជំនាញនេះឡើង ក្រោយគេសង្កេតឃើញថា ​ព្រះមហាក្សត្រខ្មែរ ​និងសម្តេចម៉ែ តែងយាងទៅកាន់​ទីក្រុងប៉េកាំង​ ប្រទេសចិន ​យ៉ាងទៀងទាត់​ក្នុងរយៈពេល ៦ខែ​ម្តង តាមការ​យាងរបស់ក្រុម​គ្រូពេទ្យចិន។​ហើយការសម្រេចបង្កើតថ្មីនេះជាការយកចិត្តដាក់បន្ថែមទៀតចំពោះសុខភាពរបស់ព្រះអង្គទាំងទ្វេ​៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង