Cctimesw1140xh150cm copy

ក្រសួងសុខាភិបាល៖វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម Qdenga ពុំទាន់មានការទទួលស្គាល់ពីWHO

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី ២៤ ខែមករា បានចេញសេចក្តីប្រកាស អំពីការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ឈ្នោះ Qdenga ដែលពុំទាន់មានការទទួលស្គាល់ពីអង្គការ សុខភាពពិភពលោក(WHO)។

យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ មានបណ្ដាញទំនាក់ទំនងសង្គម និងបុគ្គលមួយចំនួន បានធ្វើការផ្សព្វផ្សាយឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ឈ្នោះ Qdenga ។ ខណៈ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ឈ្នោះ Qdenga នេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាទី៣ នៃដំណាក់កាលសិក្សាសរុបទាំង ៤ នៅឡើយ។

ក្រសួងគូសបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) និងនាយកដ្ឋានចំណីអាហារ និងឳសថសហរដ្ឋអាម៉េរិក (FDA) ក៏មិនទាន់ទទួលស្គាល់វ៉ាក់សាំង Qdenga នៅឡើយដែរ។ ខណៈនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រមានអំពីការប្រើប្រាស់ Qdenga ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាមកន្លងមកវ៉ាក់សាំងនេះ អាចដើរតួរនាទីជាការកើតជំងឺគ្រុនឈាមលើកទី ១ ហើយនៅពេលបុគ្គលនេះកើតជំងឺគ្រុនឈាមម្ដងទៀត វាក្លាយជាការកើតជំងឺគ្រុនឈាមលើកទី ២ ដែលអាចវិវត្តទៅជាជំងឺគ្រុនឈាមធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga មិនទាន់ត្រូវបានចុះបញ្ជីការនៅក្នុងប្រទេសកម្ពុជាឡើយ។ ប្រជាពលរដ្ឋទាំងអស់ត្រូវ ស្វែងយល់ និងបង្កើនការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពដោយមធ្យោបាលសមស្រប ដែលមានការអនុញ្ញាតដោយក្រសួងសុខាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង