Cctimesw1140xh150cm copy

រដ្ឋាភិបាលអុីស្រាអែល សន្យាផ្ដល់ជំនួយចាំបាច់ដល់គ្រួសារសពលោក ចាន់ ឧត្តម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋាភិបាលអុីស្រាអែល នៅថ្ងៃទី ២៥ ខែមករានេះ បានសន្យាផ្តល់ជំនួយឧបត្ថមចាំបាច់អស់ជួយដល់គ្រួសារសពលោក ចាន់ ឧត្តម ដែលជានិស្សិតខ្មែរដែលបាត់បង់ជីវិតក្នុងសោកនាដកម្មនៃសង្គ្រាមរវាងអុីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។

យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកស្រី Orna Sagiv អគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសកម្ពុជា បានលើកឡើងថា កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ អ្នកស្រីបានទៅសួរសុខទុក្ខគ្រួសារសពលោក ចាន់ ឧត្តម ដែលជានិស្សិតខ្មែរដែលបានបាត់បង់ជីវិត ក្នុងវាយប្រហាររវាងអុីស្រាអែល និងក្រុមហាម៉ាស នៅតំបន់កាហ្សា។ អ្នកស្រី Orna Sagiv ក៏បានសម្ដែងការចូលរួមរំលែកទុក្ខទៅកាន់គ្រួសារសពលោក ចាន់ ឧត្តម ហើយអ្នកស្រី Orna Sagiv អគ្គរដ្ឋទូតអ៊ីស្រាអែល ក៏បានសន្យាជួយផ្ដល់នូវជំនួយចាំបាច់ទាំងអស់ដល់គ្រួសារសពលោក ចាន់ ឧត្ដម ផងដែរ។

គួរបញ្ជាក់ថា ករណីការប្រយុទ្ធគ្នារវាងកងទ័ពអុីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា បានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ទាំងសងខាងជាច្រើននាក់ ហើយក្នុងហេតុការណ៍នោះក៏បានបណ្ដាលឲ្យនិស្សិតកម្ពុជាម្នាក់បានស្លាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង