681 ezgif.com resize
Moneygramott moi1280x163px

ជិត៥ខែយុទ្ធនាការ«កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក»មានអ្នកចូលរួមជាង៤លាននាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី២៣ មករា ឆ្នាំ២០២៤ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានពលរដ្ឋលរួមសរុបចំនួន ៤,៣៦៤,៤៥០នាក់ ដោយផ្សព្វផ្សាយបានចំនួន ១៤,២៣១លើក ក្នុងសាលារៀនសរុបចំនួន ៩,៦០៧សាលា រោងចក្រចំនួន ៣៨៨ វត្តអារាម ៥៧ សហគមន៍ទីប្រជុំជនចំនួន ១២៥ កន្លែង នៅទូទាំងប្រទេសកម្ពុជា។

រយៈពេលជិត៥ខែ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានពលរដ្ឋលរួមសរុបចំនួន ៤,៣៦៤,៤៥០នាក់ ក្នុងនោះ លោកគ្រូអ្នកគ្រូសរុបចំនួន ១៦៩,៨៥៦ នាក់ សិស្សានុសិស្សសរុបចំនួន ៣,៨៦០,២៧៨ នាក់ កម្មករកម្មការនី សរុបចំនួន ២៧០,១៦៨ នាក់ និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៤២៣,៩២៩ នាក់។ នៅក្នុងថ្ងៃទី២៣ មករា មានអ្នកចូលរួមសរុបចំនួន ៦១,៦៣០ នាក់។

ជាមួយគ្នានោះ យុទ្ធនាការក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានធ្វើការផ្សព្វផ្សាយបានចំនួន ១៤,២៣១លើក ក្នុងសាលារៀនសរុបចំនួន ៩,៦០៧សាលា រោងចក្រចំនួន ៣៨៨ វត្តអារាម ៥៧ សហគមន៍ទីប្រជុំជនចំនួន ១២៥ កន្លែង នៅទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានអនុវត្តក្នុងរាជធានី ខេត្ត ចំនួន ១៧ គឺ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត ក្រចេះ រាជធានីភ្នំពេញ ព្រៃវែង ពោធិ៍សាត់ រតនគិរី ព្រះសីហនុ ស្វាយរៀង តាកែវ កែប ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ ៕


Khcct banner

អត្ថបទទាក់ទង