Cctimesw1140xh150cm copy

យុវជនកម្ពុជា៣រូបចូលរួមកម្មវិធីផ្លាស់ប្តូរជាសាកល«ថ្នាក់បរិញ្ញាបត្រ»នៅអាម៉េរិក

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវជនកម្ពុជា ៣រូប ចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរជាសាកល ថ្នាក់បរិញ្ញាបត្រ (UGRAD) នៅសាកលវិទ្យាល័យរដ្ឋ Kansas State University មហាវិទ្យាល័យ St. Norbert College និង សាកលវិទ្យាល័យ San Fransisco State University។

នៅក្នុងដំណើរទៅសិក្សានៅអាម៉េរិកលោក ម៉ា រក្សា បាននិយាយថា លោកចង់ចេញទៅទទួលបទពិសោធន៍នៃការមានភាពចម្រុះគ្នានៃវប្បធម៌ ហើយស្វែងយល់ពីភាពខុសគ្នារបស់មនុស្ស។ លោកមានការជឿជាក់ថា កម្មវិធីនេះនឹងធ្វើឲ្យលោក សម្រេចបានការចង់បានរបស់លោក។

កញ្ញា មាន សុពណ៌ដាលីស បាននិយាយដែរថា កញ្ញាមើលឃើញកម្មវិធី UGRAD ថាជាឱកាសមួយសម្រាប់សិក្សា ទទួលបានចំណេះដឹងថ្មី កែលម្អខ្លួន ហើយទទួលបានបទពិសោធន៍ប្រកបដោយអត្ថន័យ។ កញ្ញា ដាលីស សង្ឃឹមថា នឹងបានចែករំលែកពីប្រពៃណីវប្បធម៌ខ្មែរ ដល់យុវជនអាមេរិក ហើយរៀនសូត្រពីពួកគេវិញ។

កញ្ញា ចិន ស្រីពេជ្រ បាននិយាយថា កញ្ញាសង្ឃឹមថា នឹងបានរៀនជំនាញទាក់ទងនឹងការសិក្សា និងជំនាញអាជីព។ កញ្ញាចូលចិត្តសិក្សាផ្នែកចលនាសង្គម ដែលគ្មាននៅកម្ពុជា ហើយបង្ហាញពីបេតិកភណ្ឌវប្បធម៌ជាតិខ្មែរ នៅបរទេស។ តាមរយៈកម្មវិធីនេះ កញ្ញាសង្ឃឹមថា នឹងបានជួបជាមួយមនុស្សផ្សេងៗ ចែករំលែកទស្សនៈយល់ឃើញរបស់កញ្ញាំ ហើយពង្រីកបណ្តាញទាក់ទងគ្នា។

សូមជំរាបថា ក្នុងឆ្នាំសិក្សា ២០២២ - ២០២៣ សិស្សនិស្សិតកម្ពុជាចំនួន ១ ០៦០ នាក់ បានទៅសិក្សានៅប្រទេសអាម៉េរិក ដែលកើនលើសឆ្នាំមុននោះចំនួន ២១,១%៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង