ភ្នំពេញ៖ កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីផ្ដល់ឱកាសដល់យុវជន សិស្ស និស្សិត នៅតាមបណ្ដាសាកលវិទ្យាល័យអាចចូលរួមចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលនេះបាន ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍសមត្ថភាពក្នុងវិស័យសារព័ត៌មាន។
បើតាមការផ្សព្វផ្សាយតាមឆាណែលតេលេក្រាមរបស់សមាគមបណ្តាញយុវជនកម្ពុជា បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងសម្រាប់យុវជនដែលមានអាយុចន្លោះ ១៨ ទៅ ៣៥ ឆ្នាំ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនានា ដែលមានចំណាប់អារម្មណ៍ចង់ឈ្វេងយល់ និងសិក្សារៀនសូត្រអំពីការសរសេរព័ត៌មានខ្លី ថតរូប និង វីដេអូតាមទូរស័ព្ទដៃ។
អត្ថប្រយោជន៍ដែលយុវជនអាចទទួលបានមានដូចជា ចំណេះដឹងទាក់ទងនឹងវគ្គបណ្ដុះបណ្ដា មានការយល់ដឹងពីសារព័ត៌មាន ចូលរួមចំណែកក្នុងការ កែប្រែសង្គមឲ្យកាន់តែប្រសើរ រួមទាំងទទួលបាយវត្ថុអនុស្សាវរីយ៍ផងដែរ។ដូចនេះ ប្រសិនបើយុវជនមានបំណងក្នុងការចូលរួមត្រូវបំពេញពាក្យឱ្យបានមុនថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ ដោយសារតែឱកាសនេះនឹងផ្តល់ជូនយុវជនចំនួនត្រឹមតែ ២០អង្គ/នាក់ តែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៅថ្ងៃទី ២៧ ដល់ ២៨ ខែ មករា ឆ្នាំ២០២៤ និងមានផ្តល់ជូនអាហារថ្ងៃត្រង់២ពេល និងអាហារសម្រន់ ៤ ពេល៕