វៀតណាម៖ សាលាមត្តេយ្យ និងសាលាបឋមសិក្សាជាងដប់ក្នុងទីក្រុងហាណូយបានអនុញ្ញាតឱ្យសិស្សឈប់សម្រាកស្នាក់នៅផ្ទះជាបណ្តោះអាសន្ន បន្ទាប់ពីសីតុណ្ហភាពក្នុងទីក្រុងបានធ្លាក់ចុះក្រោម ១០ អង្សាសេ។ទីក្រុងហាណូយបានកត់ត្រាកម្រិតសីតុណ្ហភាពទាប ៩,៩ អង្សាសេ នៅម៉ោង ៦ ព្រឹកថ្ងៃអង្គារនេះ ខណៈដែលរលកត្រជាក់ខ្លាំងបានវាយលុកភាគខាងជើងប្រទេសវៀតណាម ដោយសីតុណ្ហភាពធ្លាក់ចុះនៅតំបន់ទំនាបក្រោម ១០ អង្សាសេ និងនៅតំបន់ភ្នំក្រោមសូន្យនៅពេលយប់ និងពេលព្រឹកព្រលឹម។
យោងតាមការណែនាំរបស់នាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលទីក្រុងហាណូយ សិស្សបឋមសិក្សាត្រូវបានអនុញ្ញាតឱ្យផ្អាកការសិក្សារៀនសូត្រនៅពេលដែលសីតុណ្ហភាពធ្លាក់ចុះក្រោម ១០ អង្សាសេ ហើយសិស្សអនុវិទ្យាល័យអាចធ្វើផ្អាកការសិក្សាដូចគ្នាប្រសិនបើសីតុណ្ហភាពធ្លាក់ចុះក្រោម ៧ អង្សារ។ មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រវៀតណាមបានរាយការណ៍ថា ភាពត្រជាក់នឹងអូសបន្លាយរហូតដល់ថ្ងៃទី ២៨ ខែមករា ដោយសីតុណ្ហភាពទាបបំផុតនៅតំបន់ដីសណ្ដភាគខាងជើងគឺ ៧-១០ អង្សាសេ និងសូន្យនៅតំបន់ភ្នំខ្ពស់មួយចំនួន៕