Cctime 6monthsfree desktop
Cc times  web banner kh (2)

សាកលវិទ្យាល័យឌីជីថលកម្ពុជាផ្ដល់អាហារូបករណ៍១០០% ទៅលើការសិក្សាជំនាញជាច្រើន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ សាកលវិទ្យាល័យឌីជីថលកម្ពុជា

កំពង់ស្ពឺ៖ សាកលវិទ្យាល័យឌីជីថលកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍១០០% សិក្សារយៈពេល៤ឆ្នាំ ដល់សិស្សនិស្សិតក្រីក្រ ដែលគ្មានលទ្ធភាពបន្តការសិក្សា រួមទាំងសិស្សធ្លាក់បាក់ឌុប ក៏អាចទទួលអាហារូបករណ៍នេះបានដែរ។ សម្រាប់អាហារូបករណ៍នេះ សាកលវិទ្យាល័យផ្ដល់ឱ្យទៅលើការសិក្សាជំនាញជាច្រើន នៅក្នុងមហាវិទ្យាល័យចំនួន៦។

សាកលវិទ្យាល័យឌីជីថលកម្ពុជា ផ្ដល់អាហារូបករណ៍១០០% សិក្សារយៈពេល៤ឆ្នាំ ដល់សិស្សនិស្សិតក្រីក្រ ដែលគ្មានលទ្ធភាពបន្តការសិក្សា។ តាមរយៈអាហារូបករណ៍នេះ សាលានឹងផ្ដល់ឱ្យទៅលើការសិក្សារយៈពេល៤ឆ្នាំ ដោយឥគិតថ្លៃ កន្លែងស្នាក់នៅ ថ្លៃទឹកថ្លៃភ្លើង អាហារបីពេល និងប្រាក់ឧបត្ថម្ភប្រចាំខែ ៣០ម៉ឺនរៀល។ ជាពិសេសនៅទីនេះ សាកលវិទ្យាល័យ បង្រៀនសិស្សនិស្សិតឱ្យមានវិន័យរៀនរស់ដោយខ្លួនឯង និងសម្រាប់និស្សិតក្រីក្រដែលគ្មានលទ្ធភាព ត្រូវដាក់វេនធ្វើអាហារខ្លួនឯង និងសំអាតសម្លៀកបំពាក់ដោយខ្លួនឯង។

រូបភាព៖ សាកលវិទ្យាល័យឌីជីថលកម្ពុជា

អាហារូបកណ៍នេះ សិស្សនិស្សិតអាចជ្រើសរើសសិក្សាបានចំនួន២ជំនាញ គឺមហាវិទ្យាល័យអក្សរសាស្រ្តអង់គ្លេស ហើយសិស្សនិស្សិតអាចជ្រើសរើសជំនាញមួយបន្ថែមទៀតនៅក្នុងមហាវិទ្យាល័យទីផ្សារឌីជីថល មហាវិទ្យាល័យសេដ្ឋកិច្ចឌីជីថល មហាវិទ្យាល័យបច្ចេកវិទ្យាឌីជីថល មហាវិទ្យាល័យកសិកម្មឌីជីថល មហាវិទ្យាល័យសំណង់ស៊ីវិលនិងស្ថាបត្យកម្ម។

ក្រៅពីការសិក្សានៅមហាវិទ្យាល័យទាំង៦ សាកលវិទ្យាល័យក៏មានបង្រៀនសិស្សនិស្សិតបន្ថែមអំពីជំនាញវិជ្ជាជីវៈ រយៈពេលខ្លី ដោយឥតគិតថ្លៃ ដូចជាស្រាវជ្រាវគ្រឿងអេឡិចត្រូនិច និងរៀនតម្លើងយានយន្ត ឡានអគ្គិសនី ម៉ូតូអគ្គិសនី កង់បីអគ្គិសនី និងសំភារៈអេឡិចត្រូនិច ផ្សេងទៀត។ ជាពិសេសក៏មានជំនាញផ្នែកសិល្ប:សម័យដូចជា ដឹកនាំរឿង កាត់ត ឌីហ្សាញ និពន្ធមេឡូឌីទំនុកច្រៀងលក្ខណៈអន្តរជាតិ និពន្ធបទភ្លេងអន្តជាតិ រីមិចបទភ្លេងអន្តរជាតិ ច្រៀង សម្ដែង រាំ និងជំនាញជាច្រើនទៀត។

សូមជំរាបថា សាកលវិទ្យាល័យឌីជីថលកម្ពុជា ត្រូវបានសាងសង់នៅលើផ្ទៃដី ១៦ហិកតា នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិត្រពាំងស្លា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចេញពីស្ពានអាកាសចោមចៅត្រឹមតែ ១៦គីឡូម៉ែត៕

រូបភាព៖ សាកលវិទ្យាល័យឌីជីថលកម្ពុជា
រូបភាព៖ សាកលវិទ្យាល័យឌីជីថលកម្ពុជា
រូបភាព៖ សាកលវិទ្យាល័យឌីជីថលកម្ពុជា
រូបភាព៖ សាកលវិទ្យាល័យឌីជីថលកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង