ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣មករានេះ បានចេញសេចក្តីប្រកាសស្តីពី បណ្តេញចេញពីក្របខ័ណ្ឌនៃមន្ត្រីនគរបាលជាតិចំនួន០៤រូប។ យោងតាមប្រការ១នៃសេចក្តីប្រកាស បានពន្យល់ថា ការបណ្តេញចេញនគរបាល០៤រូបនេះ ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ប្រការ២នៃសេចក្តីប្រកាស មន្ត្រីនគរបាលទាំង០៤រូប ត្រូវសម្រេចផ្តាច់ប្រាក់បៀវត្ស របបឧបត្ថម្ភផ្សេងៗ។
ក្រសួងមហាផ្ទៃបានធ្វើការបណ្តេញមន្ត្រីនគរបាលជាតិចេញពីក្របខណ្ឌចំនួន ០៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ ដូចមានឈ្មោះលោកពលបាលត្រី ទូច យុទ្ធ លោកពលបាលត្រី តាំង គង់ លោកពលបាលត្រី ជូ ផល្លីឌីន និងលោកពលបាលត្រី ខៃ វណ្ណៈ៕