Cctimesw1140xh150cm copy

NEA នឹងរៀបចំវគ្គបណ្តុះបណ្តាលឥតគិតថ្លៃស្តីពី «វិធីសាស្រ្តស្វែងរកការងារ» នៅស្អែកនេះ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ NEA នឹងរៀបចំកម្មវិធីបណ្តុះបណ្តាល នៅក្នុងក្រសួងការងារនៅថ្ងៃទី ២៣ មករា ឆ្នាំ២០២៤ ដែលនឹងចែករំលែកយុវជនពីប្រធានបទពាក់ព័ន្ធនឹង «វិធីសាស្រ្តស្វែងរកការងារ» ។

បើតាមការផ្សព្វផ្សាយតាមឆាណែលតេលេក្រាមរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានឱ្យដឹងថា NEA នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលមួយស្តីពី «វិធីសាស្រ្តស្វែងរកការងារ» ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៤ មករា ឆ្នាំ២០២៤ នៅក្នុងអគារ NEA ដែលស្ថិតនៅក្នុងទីតាំងនៃក្រសួងការងារដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការបណ្តុះបណ្តាលនេះនឹងផ្តោតលើប្រធានបទដូចតទៅ វិធីសាស្រ្តស្វែងរកការងារ , វិធីសាស្រ្តស្វែងរកប្រភពការងារ, វិធីសាស្រ្តរៀបចំប្រវត្តិរូប, វិធីសាស្រ្តសរសេរលិខិតអម/លិខិតស្នើសុំការងារ, វិធីសាស្រ្តសម្ភាសការងារ មុនពេល កំឡុងពេលសម្ភាស ដែលសុទ្ធតែចំណេះដឹងដែលសំខាន់សម្រាប់សិស្សនិស្សិតនៅក្នុងការក្រេបយកចំណេះដឹងពីអ្នកមានបទពិសោធន៍ស្រាប់។

ប្រសិនបើយុវជនមានចំណាប់អារម្មណ៍ក្នុងការចូលរួម សូមចុះឈ្មោះតាមរយៈការស្គែន QR ចូលទៅបំពេញព័ត៌មាន ឬ ទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook ដែលមានឈ្មោះថា National Employment Agency ។​

គួរបញ្ជាក់ផងដែរថា NEA មានចក្ខុវិស័យក្នុងការក្លាយជាទីភ្នាក់ងារ ផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារប្រកបដោយគុណភាពនាំមុខគេនៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង