681 ezgif.com resize
Moneygramott moi1280x163px

«ត្មាតភ្លើង»ជំទង់មួយក្បាលត្រូវបានលែងចូលទៅក្នុងជម្រកធម្មជាតិវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ សត្វត្មាតភ្លើង (Sarcogyps calvus) ជំទង់មួយក្បាល ត្រូវបានលែងត្រឡប់ចូលទៅក្នុងជម្រកធម្មជាតិរបស់វាវិញ នៅក្នុងតំបន់ការពារដែលមានសុវត្ថិភាព កាលពីពេលថ្មីៗនេះ។ ត្មាតដែលបានលែងចូលទៅជម្រកធម្មជាតិវិញ គឺជាត្មាតដែលត្រូវបានជួយសង្គ្រោះ កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

សត្វត្មាតភ្លើង (Sarcogyps calvus) ដែលត្រូវបានជួយសង្គ្រោះ កាលពីខែឧសភា ឆ្នាំ២០២៣ ត្រូវបានលែងត្រឡប់ចូលទៅក្នុងជម្រកធម្មជាតិរបស់វាវិញ ក្រោយពីសត្វត្មាតនេះត្រូវបានព្យាបាលមុខរបួសច្រើនកន្លែង។ លើសពីនេះ សត្វត្មាតនេះ បានប្រឈមនឹងបញ្ហាជាច្រើនក្នុងរយៈពេលនៃដំណើរការស្តារនីតិសម្បទារបស់វា ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សចម្រុះ (ACCB)។

មុនពេលលែង សត្វត្មាតបានចំណាយពេលជាច្រើនសប្តាហ៍នៅក្នុងទ្រុង និងរោង នៅកន្លែងលែងសត្វ ដើម្បីធ្វើឱ្យវាស៊ាំជាមួយនឹងបរិស្ថានជុំវិញខ្លួនវា ។ លើសពីនេះទៅទៀត សត្វត្មាតត្រូវបានបំពាក់ដោយឧបករណ៍បញ្ជូនសញ្ញា/ ទិន្ន័យ GPS/ GSM ដើម្បីសង្កេតតាមដានក្រោយពេលលែង និង ការប្រមូលទិន្នន័យដ៏មានតម្លៃអំពីអាកប្បកិរិយា និង ជីវសាស្រ្ដរស់នៅ របស់ប្រភេទសត្វនេះ ៕


Khcct banner

អត្ថបទទាក់ទង