Img 1426
Swift cc time

កម្ពុជា-ចិន ចុះMOUពង្រឹងកិច្ចសហការ និងជំនួយបោសសម្អាតមីននៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងការបរទេសចិន និងអាជ្ញាធរមីន ចុះអនុស្សរណៈយោគយល់ ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនួយបោសសម្អាតមីនមនុស្សធម៌។ អនុស្សរណៈនៃការយោគយល់ រវាងក្រសួងការបរទេសចិន និងអាជ្ញាធរមីន នាថ្ងៃនេះ ពិតជាបានរួមចំណែក និងមានសារៈសំខាន់ណាស់សម្រាប់សកម្មភាពមីននៅកម្ពុជា ។

លោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ លោក MA Shengkun និងគណៈប្រតិភូ ពិតជាបានឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនយើងទាំងពីរ ព្រមទាំងបានថ្លែងអរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃប្រទេសចិន ដែលបានផ្តល់ទំនុកចិត្ត និងផ្តល់ការគាំទ្រទាំងថវិកា និងសម្ភារ រួមទាំងការផ្តល់ការបណ្តុះបណ្តាលជារៀងរាល់ឆ្នាំ ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា ក្នុងពិធីចុះអនុស្សារណៈនេះ ភាគីចិន បានប្រគល់នូវសម្ភារមួយចំនួន ជូនមកអាជ្ញាធរមីន ដើម្បីចាត់ចែង និងបម្រើក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រួមមានៈ តង់ ៣០០ គ្រឿង ម៉ាស៊ីនរាវមីន ៩០ គ្រឿង សម្ភារៈដោះមីន ៩០ គ្រឿង សម្ភារៈសុវត្ថិភាពដោះមីន ៩០ កំប្លេរ កុំព្យូទ័រយួរដៃ ២០ គ្រឿង និង Tablet ២០ គ្រឿង ។

Khcct banner

អត្ថបទទាក់ទង