Cctimesw1140xh150cm copy

តុលាការថៃកាត់ទោសឲ្យសកម្មជនម្នាក់ជាប់«ពន្ធនាគារ៥០ឆ្នាំ»ពីបទប្រមាថព្រះមហាក្សត្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Mongkhol Thirakot 

បាងកក៖ តុលាការឧទ្ធរណ៍ក្នុងប្រទេសថៃបានកាត់ទោសសកម្មជននយោបាយម្នាក់ពីបទឧក្រិដ្ឋកម្មប្រមាថព្រះមហាក្សត្រដោយឲ្យលោកជាប់ពន្ធនាគាររយៈពេល ៥០ ឆ្នាំបន្ទាប់ពីរកឃើញថាលោកមានពិរុទ្ធពីបទល្មើសច្បាប់នៃការប្រមាថស្តេចថៃ។ សកម្មជននយោបាយថៃមានឈ្មោះថា Mongkhol Thirakot អាយុ ៣០ ឆ្នាំត្រូវបានកាត់ទោសកាលពីឆ្នាំមុនឱ្យជាប់គុក ២៨ ឆ្នាំដោយតុលាការខេត្តភាគខាងជើងនៃខេត្ត Chiang Rai សម្រាប់ការបង្ហោះចំនួន ១៤ ក្នុងចំណោម២៧ នៅលើ Facebook ដែលគាត់ត្រូវបានចោទប្រកាន់ថាបានបង្ហោះប្រមាថស្តេចថៃ។ ក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្សថៃបានប្រកាសថា លោក Mongkhol ត្រូវបានគេរកឃើញថាមានពិរុទ្ធដោយសាលាឧទ្ធរណ៍តំបន់ភាគខាងជើងក្នុងខេត្តឈៀងរ៉ៃកាលពីថ្ងៃព្រហស្បតិ៍ មិនត្រឹមតែក្នុងសំណុំរឿងចំនួន ១៤ ប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុង ១១ ករណីក្នុងចំណោម ១៣ ករណីដែលលោកធ្លាប់ប្រមាថការពីឆ្នាំកន្លងផងដែរ។

អ្នករិះគន់និយាយថា ច្បាប់នេះជាញឹកញាប់ត្រូវបានប្រើជាឧបករណ៍មួយដើម្បីបំបាត់ការខ្វែងគំនិតខាងនយោបាយ ហើយដើម្បីប្រឆាំងយុវជនដែលមានចិត្តចង់ប្រឡូកក្នុងនយោបាយ។ ការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយនិស្សិតដែលចាប់ផ្តើមនៅឆ្នាំ ២០២០ បានរិះគន់យ៉ាងចំហរទៅលើរបបរាជានិយម ដែលពីមុនជាការហាមឃាត់យ៉ាងតឹងរឹង និងត្រូវបានដាក់ទោសយ៉ាងធ្ងន់ធ្ងរជាទីបំផុត។ យោងតាមក្រុមមេធាវីថៃបានឱ្យដឹងថា ចាប់តាំងពីការតវ៉ាទាំងនោះមក មនុស្សជាង ២៦០ នាក់ត្រូវបានចោទប្រកាន់ពីបទល្មើសប្រមាថព្រះមហាក្សត្រ៕

ព្រះមហាក្សត្រថៃ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង