ភ្នំពេញ៖ ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៤ ដោយឥតគិតថ្លៃ ចាប់ពីខែកុម្ភៈតទៅ នៅទីតាំងចំនួន១៣ ក្នុងរាជធានី និងខេត្ត។ ជំនាញដែលនឹងបណ្តុះបណ្តាលនោះ មានរហូតដល់១១ជំនាញ។
នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងវប្បធម៌ រៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា នៅទីតាំងចំនួន១៣ ក្នុងរាជធានី-ខេត្ត ចាប់ពីខែកុម្ភៈនេះតទៅ ។ ជំនាញដែលនឹងបណ្តុះបណ្តាលនោះ រួមមាន ខ្មុកស្មាច់, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, ចម្លាក់ថ្ម, តម្បាញក្រមាត្រុំ, ស្មូនឆ្នាំង, ផលិតឧបករណ៍ភ្លេង, តម្បាញសូត, គំនូរពណ៌, គំនូរបុរាណ និងចម្លាក់ស្មិត។
ចំពោះសិស្សដែលមកអំពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែលមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨០,០០០ (ម្ភៃប្រាំបីម៉ឺន) រៀលក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឲ្យបានត្រឹមត្រូវ។
សាធារណជន ពិសេសយុវជនដែលមានបំណងចង់សិក្សាជំនាញទាំង១១នេះ សូមទាក់ទងមកលេខា ធិការដ្ឋានបណ្តុះបណ្តាលជំនាញវិជា្ជជីវៈដូនតា ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរសព្ទ ០១៧ ៤៣១ ពាំ០២ / ០៨៨ ៨៥៣ ៥៦៣៦ ០៩៦ ៥២២ ៧៣៦៩ ឬតាមតេឡេក្រាម ០១៧ ៤៣ ១៣ ០២ ៕