Cctimesw1140xh150cm copy

ចិនរកឃើញ«ថ្មប្រើនុយក្លេអ៊ែរ»អាចប្រើក្នុងទូរស័ព្ទបាន៥០ឆ្នាំដោយមិនចាំបាច់សាកថ្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ក្រុមហ៊ុនចិនរកឃើញវិធីផលិតថ្មប្រើថាមពលនុយក្លេអ៊ែរ (nuclearbattery)។ នេះ បើ យោងតាម ការប្រកាសរបស់មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃ ពុធ ១៧ មករា ២០២៤ ។ ថ្មនុយក្លេអ៊ែរនេះមានទំហតូចត្រឹមប្រហាក់ប្រហែលនឹងលុយសេន ក៏ប៉ុន្តែ មានសមត្ថភាពអាច ផ្គត់ផ្គង់ថាមពលសម្រាប់ទូរសព្ទដៃមួយបានរហូតដល់ទៅ ៥០ឆ្នាំ ដោយមិនចាំបាច់សាកថ្ម។

បើយោងតាមអ្នកនាំពាក្យ ក្រសួង ការបរទេសចិន ថ្មនុយក្លេអ៊ែរ នេះ អាច ដំណើរការ ទៅ ក្នុង រង្វង់សីតុណ្ហភាព ពី -៦០អង្សា ទៅ ១២០អង្សាសេ ដោយ មិនលេចធ្លាយ វិទ្យុសកម្ម។ត្រូវបានគេស្គាល់ថាជាអាគុយនុយក្លេអ៊ែរ ឬអាគុយអ៊ីសូតូបវិទ្យុសកម្ម ធ្វើការលើគោលការណ៍នៃការប្រើប្រាស់ថាមពលដែលបញ្ចេញដោយការបំបែកនៃអ៊ីសូតូបនុយក្លេអ៊ែរ និងបំប្លែងវាទៅជាថាមពលអគ្គិសនីតាមរយៈឧបករណ៍បំប្លែងសារធាតុ semiconductor ។

ក្រុមហ៊ុនចិន Betavolt បានអះអាងថាថ្មរបស់វា "រួមបញ្ចូលគ្នានូវបច្ចេកវិទ្យាបំបែកអ៊ីសូតូបនុយក្លេអ៊ែរ nickel-63 និងម៉ូឌុលពេជ្រ semiconductor ជំនាន់ទី 4របស់ប្រទេសចិន ដើម្បីសម្រេចបានជោគជ័យនូវថាមពលអាតូមិចខ្នាតតូច។ ក្រុមអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុននេះ បានបង្កើតឧបករណ៍អេឡិចត្រូនិកពេជ្រគ្រីស្តាល់តែមួយគត់ដែលមានកម្រាស់ត្រឹមតែ 10 មីក្រូន ដោយដាក់សន្លឹកនីកែល-៦៣ ក្រាស់ ២ មីក្រូរវាងឧបករណ៍បំប្លែងសារធាតុ semiconductor ។

ក្រុមហ៊ុន Betavolt បានឲ្យដឹងទៀតថាថ្មរបស់វាអាចបំពេញតម្រូវការនៃការផ្គត់ផ្គង់ថាមពលប្រើប្រាស់បានយូរនៅក្នុងសេណារីយ៉ូជាច្រើនដូចជា លំហអាកាស ឧបករណ៍ AI ឧបករណ៍វេជ្ជសាស្ត្រ ប្រព័ន្ធមីក្រូអេឡិចត្រូនិច ឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ យន្តហោះគ្មានមនុស្សបើកខ្នាតតូច និងមីក្រូរ៉ូបូត។ ថ្មដំបូងដែលក្រុមហ៊ុនគ្រោងនឹងដាក់ឱ្យដំណើរការគឺ BV100 ដែលខ្លួនអះអាងថានឹងក្លាយជាថ្មនុយក្លេអ៊ែរដំបូងគេក្នុងពិភពលោកដែលជួយសន្សំសំចៃជាខ្លាំង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង