681 ezgif.com resize
Moneygramott moi1280x163px

នគរបាលឃាត់ខ្លួនជនជាតិបង់កា្លដេស០២នាក់ ជាមេខ្លោងនាំមនុស្សឆ្លងដែនខុសច្បាប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ នគរបាលអន្ដោប្រវេសន៍ កាលពីថ្ងៃទី១១ មករា បានឃាត់ខ្លួនជនបរទេសចំនួន ៥៨នាក់ ចំនួន ២ទីតាំងក្នុងខណ្ឌដូនពេញ ដោយក្នុងនោះជនបរទេស ៥៦នាក់ ជាជនរងគ្រោះ និងជនជាតិបង់កា្លដេស ២នាក់ សង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ។ ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយពីនគរបាលបានទទួលបណ្ដឹងអន្តរគមន៍ជួយសង្គ្រោះពីជនជាតិបង់ក្លាដេស កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

នគរបាលអន្ដោប្រវេសន៍បានចុះត្រួតពិនិត្យ សណ្ឋាគារ និងសំណាក់មួយកន្លែង ស្ថិតនៅខណ្ឌដូនពេញ ដែលជាទីតាំងសង្ស័យមានជាប់ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ដោយអនុវត្តតាមបណ្ដឹងអន្តរគមន៍ជួយសង្គ្រោះពីជនជាតិបង់ក្លាដេស កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ ។ នាយកដ្ឋានស៊ើបអង្កេត បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនបរទេសចំនួន ៥៨នាក់ ក្នុងខណ្ឌដូនពេញ។

ជនបរទេសដែលបានឃាត់ខ្លួននោះ មានជនបរទេស ៥៦នាក់ ជាជនរងគ្រោះ និងជនជាតិបង់កា្លដេស ២នាក់ សង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ។ ជនបរទេសដែលជាជនរងគ្រោះ មានជនជាតិបង់ក្លាដេស ៥១នាក់, ឥណ្ឌា ៤នាក់, និងស្រីលង្កា ១នាក់ ដោយត្រូវបានមេខ្សល់អូសទាញមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ដោយឡែកសម្រាប់អ្នកមិនចេះអង់គ្លេស និងកុំព្យូទ័រ ត្រូវបញ្ជូនបន្តទៅប្រទេសថៃ និងម៉ាឡេស៊ី។

បច្ចុប្បន្នជនបរទេសដែលរងគ្រោះទាំង ៥៦នាក់ ដោយមានការសម្របសម្រួលពីក្រសួងសង្គមកិច្ច បានប្រគល់ឲ្យអង្គការ ការីតាសកម្ពុជា-ខេត្តកណ្តាល ចំពោះជនជាតិបង់ក្លាដេស ២នាក់ ដែលសង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ដោយមានគោលដៅ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យជាជនបរទេស ៤នាក់ទៀត ដែលបានរត់គេចខ្លួនដើម្បីយកមកអនុវត្តតាមនីតិវិធី ៕


Khcct banner

អត្ថបទទាក់ទង