Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជន កក្កដា រៀនជំនាញ«គំនូរសារគមនាគមន៍» ព្រោះវាសម្រួលដល់ការធ្វើចលនាជើង

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវជនមានពិការភាពមួយរូប បានចុះឈ្មោះចូលរៀននៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ដោយយុវជនរូបនេះបានជ្រើសរើសសិក្សាជំនាញគំនូរសារគមនាគមន៍ (Graphic Desing) ព្រោះជំនាញនោះជួយសម្រួលដល់ការធ្វើចលនា ពិសេសនៅពេលធ្វើការនេះ គឺអាចអង្គុយធ្វើការនៅមួយកន្លែងបាន។

យុវជន កក្កដា បានប្រាប់ស៊ីស៊ីថាមស៍ថា នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ខ្លួនបានជ្រើសរើសសិក្សាជំនាញគំនូរសារគមនាគមន៍ និងសិក្សានៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ។ ការសិក្សាជំនាញនេះបានជួយសម្រួលដល់ការធ្វើចលនាជើង ពិសេសនៅពេលធ្វើការជំនាញនេះ គឺអាចអង្គុយធ្វើការនៅមួយកន្លែងបាន។

យុវជន កក្កដា បានបន្ដថា ខ្លួនជួបផលពិបាកខ្លាំងនៅពេលធ្វើដំណើរពីផ្ទះទៅសាលារៀន និងការធ្វើដំណើរទៅទីកន្លែងណាមួយ។ ហើយការធ្វើដំណើរទៅសាលាជារៀងរាល់ថ្ងៃ កក្កដា ធ្វើដោយដំណើរដោយការជិះតុកតុក។ សម្រាប់កក្កដា ការធ្វើដំណើរនៅក្នុងសាលារៀន មិនមានការពិបាកនោះទេ ដោយសារសាលាមានផ្លូវជម្រាលសម្រាប់ជនមានពិការភាព។

ជាមួយគ្នានោះ យុវជន កក្កដា រំពឹងថាក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នេះ នឹងមានជំនាញមួយច្បាស់លាស់ ទទួលបានឱកាសការងារមួយដែលល្អប្រសើរ និងអាចរកចំណូលសម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងក្រុមគ្រួសារ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង