681 ezgif.com resize
Moneygramott moi1280x163px

២សប្តាហ៍ដើមឆ្នាំ៖មនុស្សជិត៧០០នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖រយៈពេលពេលពីរសប្ដាហ៍ ដើមឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យ ៦៨២នាក់ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ និង ជួញដូរគ្រឿងញៀនចំនួន ២៩០ករណី។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។

គិតចាប់ពីថ្ងៃទី២ មករា ដល់ថ្ងៃទី១៤ មករា ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យចំនួន ៦៨២នាក់ ស្មើនិង២៩០ករណីទូទាំងប្រទេស។ តួលេខនេះ ត្រូវក្រសួងចាត់ទុកថា គឺជាលទ្ធផលទូទាំងប្រទេសដែលសមត្ថកិច្ចគ្រប់ផ្នែកសំខាន់ៗនៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវ ស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ និងមានការចូលរួមផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានបង្ហើបបន្ថែមទៀតថា ជនសង្ស័យទាំង ៦៨២ នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយធនល្មម ខណៈសមត្ថកិច្ចក៏បានចាត់ការលើករណីជួយដូរទ្រង់ទ្រាយធំមួយករណីផងដែរនៅថ្ងៃទី៨ ខែមករា។ ករណីទ្រង់ទ្រាយធំនេះ កើតឡើងនៅច្រករបៀងអូរតាលឹម ក្នុងភូមិសាស្ត្រ ភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ព្រំប្រទល់ខេត្តស្ទឹងត្រែង និងព្រះវិហារ។

ករណីទ្រង់ទ្រាយធំនេះ សមត្ថកិច្ចចាប់យកវត្ថុតាងមានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ICE) ១៦០កញ្ចប់ ទម្ងន់ ១៥៩គីឡូក្រាម និង ៤៤៩.៨៦ក្រាម និងគោយន្តកន្ត្រៃ ០១គ្រឿង ខណៈជនសង្ស័យ ០២រូប ភេទប្រុសរត់គេចខ្លួនពេលសមត្ថកិច្ចចុះបង្ក្រាប៕


Khcct banner

អត្ថបទទាក់ទង