Cctimesw1140xh150cm copy

ផ្សោតសមុទ្រ១ក្បាលត្រូវបានសង្គ្រោះ និងលែងចូលក្នុងសមុទ្រនៃខេត្តកោះកុង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កោះកុង៖ សត្វផ្សោតសមុទ្រ ១ក្បាល អាយុប្រមាណ៣ឆ្នាំ ទម្ងន់ជាង៤០គីឡូក្រាម ប្រវែងជាង១ម៉ែត្រ ត្រូវបានបុរសម្នាក់ជួយសង្រ្គោះ និងលែងចូលក្នុងសមុទ្រវិញ បន្ទាប់ពីសត្វផ្សោតនេះបានរុំជាប់នឹងខ្សែរនងនៃឧបករណ៍នេសាទមឹកសំបកខ្យង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ សកម្មភាពនេះ ត្រូវបានក្រសួងកសិកម្មចាត់ទុកថា ជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទវារីសត្វដែលជិតផុតពូជ។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានកោតសរសើរ ចំពោះលោក ឈុន ប៊ុនឆួយ នៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានសង្គ្រោះនិងលែងសត្វផ្សោតក្បាលត្រឡោក១ក្បាល អាយុប្រមាណ៣ឆ្នាំ ទម្ងន់ជាង៤០គីឡូក្រាម ប្រវែងជាង១ម៉ែត្រ ចូលក្នុងសមុទ្រវិញ បន្ទាប់ពីសត្វផ្សោតនេះបានរុំជាប់នឹងខ្សែរនងនៃឧបករណ៍នេសាទមឹកសំបកខ្យង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

ជាមួយគ្នានេះ រដ្ឋបាលជលផលបានកោតសរសើរ និងអំពាវនាវដល់អ្នកនេសាទ មេត្តាចូលរួមថែរក្សានិងការពារប្រភេទវារីសត្វដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ ដើម្បីថែរក្សាវត្តមានរបស់ប្រភេទវារីសត្វទាំងនេះឱ្យសម្បូរ សម្រាប់កូនចៅជំនាន់ក្រោយ៕

លោក ឈុន ប៊ុនឆួយ ប្រជានេសាទដែលបានសង្គ្រោះ និងលែងសត្វផ្សោតចូលក្នុងសមុទ្រវិញ


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង