Cctimesw1140xh150cm copy

ចិនស្នើរឲ្យរកដំណោះស្រាយបញ្ចប់«ជម្លោះសង្រ្គាម»នៅតំបន់ហ្គាហ្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤

ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានស្នើរឲ្យគ្រប់ភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព និងកំណត់ពេលវេលាជាក់ស្តែង ដើម្បីអនុវត្តដំណោះស្រាយរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនកាលពីល្ងាចថ្ងៃអាទិត្យ។

បន្ទាប់ពីកិច្ចពិភាក្សាជាមួយភាគីអេហ្ស៊ីប លោក វ៉ាង យី បាននិយាយថា ជម្លោះនៅតំបន់ហ្គាហ្សា កំពុងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើនក្នុងចំណោមជនស៊ីវិលស្លូតត្រង់ ដែលនាំទៅរកគ្រោះមហន្តរាយមនុស្សឃាត់ធ្ងន់ធ្ងរ និងការពន្លឿនការរីករាលដាលនៃផលប៉ះពាល់អវិជ្ជមាន។ ចំណែកហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ហ្គាហ្សាក៏ត្រូវបានបំផ្លាញទាំងស្រុង និងមនុស្សរាប់លាននាក់ទៀតកំពុងរងនូវផលប៉ះពាល់នៅក្នុងបញ្ហានេះ។ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិគួរបង្កើនការយកចិត្តទុកដាក់ចំពោះកង្វល់របស់បណ្តាប្រទេសនៅក្នុងតំបន់ ហើយគួរតែស្វែករកដំណោះស្រាយបញ្ចប់ជម្លោះតាមដែលអាចធ្វើទៅបាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង