Cctime 6monthsfree desktop
Cc times  web banner kh (2)

មន្ត្រីជំនាញធនធានទឹក ចុះពិនិត្យថែទាំស្ថានីយជលសាស្ត្រ ក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ពោធិ៍សាត់៖ ក្រុមមន្ត្រីជំនាញបានបន្តចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន៤ ៖ ស្ថានីយវាលវែង ស្ថានីយដំណាក់អំពិល ស្ថានីយកណ្ដៀង និងស្ថានីយក្បាលហុង ហើយក្រុមការងារក៏បានចុះពិនិត្យស្ថានីយវាស់កម្រិតទឹកភ្លៀងស្វ័យប្រវត្តិចំនួន៣ ៖ ស្ថានីយរវៀង ស្ថានីយតាដេស និងស្ថានីយទួលគ្រួស ដែលស្ថិតក្នុងខេត្តពោធិ៍សាត់។

ក្នុងពេលចុះថែទាំស្ថានីយស្វ័យប្រវត្តិទាំងនោះ ក្រុមការងារក៏បានធ្វើការផ្លាស់ប្ដូរអាគុយស្ថានីយ ផ្លាស់ប្ដូរឧបករណ៍វាស់កម្ពស់ទឹកមួយកន្លែង ត្រួតពិនិត្យទិន្នន័យវាស់ដោយឧបករណ៍វាស់កម្ពស់ទឹក និងឧបករណ៍វាស់កម្រិតទឹកភ្លៀង លាងសម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង និងសម្អាតផ្ទាំងស្រូបពន្លឺថាមពលព្រះអាទិត្យដើម្បីផ្ដល់ថាមពលគ្រប់គ្រាន់ចំពោះស្ថានីយ និងកាប់សម្អាតទីធ្លាស្ថានីយ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង