681 ezgif.com resize
Moneygramott moi1280x163px

«ប្រាសាទកោះកេរ»ជាប់ចំណាត់ថ្នាក់ទី៣៤ ជាគោលដៅទេសចរណ៍លើពិភពលោកឆ្នាំ២០២៤

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះវិហារ៖ ប្រាសាទកោះកេរ ដែលបច្ចុប្បន្នជាសមាជិកដ៏មានមោទកភាពនៃបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ត្រូវបានជាប់ចំណាត់ថ្នាក់ទី៣៤ ក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំង៥២ សម្រាប់ឆ្នាំ២០២៤ ។ នេះបើយោងតាមការចុះផ្សាយរបស់ កាសែតញូវយ៉កថាមស៍ (NYT) កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤ ។

យោងតាមរបាយការណ៍ តារាងគោលដៅទេសចរណ៍កំពូលទាំង៥២ កន្លែង សម្រាប់ឆ្នាំ២០២៤ របស់កាសែតញូវយ៉កថាមស៍ បានបង្ហាញថា ក្នុងចំណោមទីតាំងទាំង ៥២ គេឃើញមានទីតាំងក្នុងតំប់អាស៊ីអាគ្នេយ៍តែ ៣ ប៉ុណ្ណោះ គឺចំណាត់ថ្នាក់លេខ៦ ប្រទេសសិង្ហបុរី ចំណាត់ថ្នាក់លេខ២៤ បឹង Toba ប្រទេសឥណ្ឌូនេស៊ី និងចំណាត់ថ្នាក់លេខ ៣៤ គឺប្រាសាទកោះកេរ របស់ប្រទេសកម្ពុជា ។

បើតាមក្រសួងព័ត៌មាន ប្រាសាទកោះកេរ មានទីតាំងដាច់ស្រយាល ស្ថិតនៅភាគខាងជើង ខេត្តព្រះវិហារ ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប ។ ជាតំបន់ពោលពេញទៅដោយព្រៃជាច្រើនអនេក និងមានប្រជាជនរស់នៅតិចតួច។ ប្រាសាទកោះកេរ កាលដើមឡើយមានឈ្មោះថា ធោកគគ្យិ៍រ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ សម្រាប់ឧទ្ទិសថ្វាយដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិក ជាភាសាខ្មែរថា «កម្រតែងដ៏រាជា» ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក ។

សព្វថ្ងៃនេះតំបន់អភិរក្ស ប្រាសាទកោះកេរ បានគ្របដណ្តប់លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនិងជាង៨០០០ហិកតា ដោយបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក លើកទី៤៥ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៕

ព្រះបាទជ័យវរ័្មនទី៤


Khcct banner

អត្ថបទទាក់ទង