Img 1426
Swift cc time

កម្ពុជាសម្រេចផ្អាកនាំចូល«គ្រឿងក្នុង និង បំណែកសាច់បង្កក»រយៈពេល៦ខែ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចផ្អាកជាបណ្តោះអាសន្ន នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក សម្រាប់រយៈពេល ០៦ ខែ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមគ្នា របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម នៅថ្ងៃទី១២ ខែមករានេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម បានធ្វើបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម និងនាមវលីគយ ដូចមាន អណ្តាតនៃសត្វគោក្របីបង្កក ថ្លើមគោក្របីបង្កក គ្រឿងក្នុង (Offal) បង្កកផ្សេងទៀត នៃសត្វគោក្របី ដែលអាចបរិភោគបានក្រៅពីអណ្តាត និងថ្ថ្លើមនៃសត្វជ្រូកបង្កក។

ភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើម នៃសត្វជ្រូក ដែលអាចបរិភោគបាន បង្កកថ្លើមនៃសត្វមាន់ បង្កកសាច់និងគ្រឿងក្នុង (Offal) បង្កកផ្សេងទៀតនៃសត្វមាន់ ដែលអាចបរិភោគបាន ក្រៅពីស្លាប ទាំងមូលភ្លៅ ថ្លើម និងសាច់ដែលត្រូវបានយកឆ្អឹងចេញ ពោះវៀន ប្លោក និងក្រពះ ទាំងមូល ឬជាផ្នែក នៃសត្វ (លើកលែងត្រី) | ស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច។

សូមជម្រាបថា វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ៕

Khcct banner

អត្ថបទទាក់ទង