Cctimesw1140xh150cm copy

សិស្សជាង២៥០នាក់ទទួលការបណ្ដុះបណ្ដាលផ្នែក«សុវត្ថិភាពម្ហូបអាហារ»ពីមន្រ្តីជំនាញ ក.ប.ប.

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពង់ឆ្នាំង៖ សិស្សានុសិស្សប្រមាណជាង ២៥០នាក់ នៅអនុវិទ្យាល័យផ្សារត្រាច កាលពីថ្ងៃទី១១ មករា បានទទួលការបណ្ដុះបណ្ដាលបន្ថែមលើចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារពីមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្តកំពង់ឆ្នាំង។

សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួន ២៩០នាក់ ដែលក្នុងនោះមានសិស្សប្រមាណ ២៥០នាក់ បានទទួលការបណ្ដុះបណ្ដាលបន្ថែមលើចំណេះដឹងផ្នែក «សុវត្ថិភាពម្ហូបអាហារ» ពីមន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពង់ឆ្នាំង ស្ថិតនៅ អនុវិទ្យាល័យផ្សារត្រាច ស្រុកសាមគ្គីមានជ័យ។

វគ្គបណ្ដុះបណ្ដាលនេះគឺជួយឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូបានស្វែងយល់បន្ថែមនូវពុទ្ធិផ្នែកច្បាប់ ការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាពសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ ការទុកដាក់អាហារឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងការទទួលទានអាហារឱ្យបានត្រឹមត្រូវជៀសវាងការពុលអាហារដោយឥតព្រៀងទុក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង